ព័ត៌មានជាតិ
មន្ត្រីជំនាញ ចុះបង្ក្រាបការឈូសឆាយដីព្រៃលិចទឹក នៅឃុំល្វា ស្រុកព្រៃឈរ
កំពង់ចាម ៖ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអោយដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោយទទួលបានការណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ក្នុងការចុះពិនិត្យ និងទប់ស្កាត់បទល្មើស ដែលកើតមានឡើង ចំនួន ០២កន្លែងស្ថិតនៅក្នុងស្រុកព្រៃឈរ លោកក៏បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះទៅបង្ក្រាប និងដកហូតវត្ថុតាង ពីជនល្មើស ដោយផ្ទាល់ភ្លាមៗ។

លោកនាយខណ្ឌ បានបញ្ជាក់ថា ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ ក្រុមការងារចម្រុះ ក៏បានចុះពិនិត្យលើសកម្មភាពឈូសឆាយ ពង្រីកដីកសិកម្ម ចំនួន ២ទីតាំង គឺ ៖ ទីតាំងទី១ ស្ថិតនៅភូមិតាចាក់ ឃុំល្វា ស្រុកព្រៃឈរ ដោយ ឈ្មោះ សូត្រ ឃី អាយុ ៥០ឆ្នាំ និងប្រពន្ធ ឈ្មោះ ជាប សេង អាយុ ៥៥ឆ្នាំ ឈូសឆាយព្រៃលិចទឹកប្រហែល ៤០អា ដែលទីតាំងនេះ បានខកខានអាស្រ័យផល ១០ឆ្នាំ មកហើយ ។ និងឈ្មោះ ស៊ឹម ភឿន និងឈ្មោះ គ្រឹង ថុល ត្រូវជាប្រពន្ធ បានឈូសឆាយ នៅចំណុចត្រពាំងជីនាង ភូមិជីនាង ឃុំល្វា ស្រុកព្រៃឈរ ។ ចំពោះ ករណីកើតឡើង នៅទីតាំងទី២ គឺស្ថិតនៅភូមិមេមាំង ឃុំល្វា ឈ្មោះ សុង ឆុន បានរុញដីពង្រីកថ្នាលសំណាបចាស់ ធ្លាប់អាស្រ័យផលរហូតដល់ព្រៃ ក្នុងអាងទឹកតាខៅបួន សរុបទំហំដីចាស់ និងថ្មីចំនួន ១៦.៧៤៣ម៉ែត្រការ៉េ ។ និងឈ្មោះ ស្តើង ចំរើន, ឡាច គិន និងឈ្មោះ ខឹម ប៉ុង ដែលបានឈូសឆាយយកដីក្នុងអាងទឹកតាខៅបួន អស់ទំហំ ១០.៨៤៦ម៉ែត្រការ៉េ ។

បន្ទាប់មក ក្រុមការងារចម្រុះ ក៏បានកោះហៅបុគ្គលទាំងនោះ មកធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ព្រមទាំង ដកហូតមកវិញនូវដីសាធារណៈរបស់រដ្ឋ មិនឲ្យអាស្រ័យផល នៅកន្លែងដែលមានការប៉ះពាល់ ដល់ធនធានជលផល ផងដែរ។

ក្នុងករណីមិនរាងចាលនៅតែប្រព្រឹត្តជាងលើកទីពីរ និងធ្វើផ្ទុយពីកិច្ចសន្យា មន្ត្រីមានសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដោយឡែក ក្រៅពីករណីខាងលើនេះកាល ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយរដ្ឋបាលស្រុក អធិការនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុកព្រៃឈរ រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វា បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល ដោយបានផ្អាកសកម្មភាពឃាត់គ្រឿងចក្រ(ត្រាក់ទ័រ) ចំនួន ០៣គ្រឿង ដែលបានធ្វើសកម្មភាពគាស់កកាយយកដី ដែលមានក្នុងដែននេសាទ ដោយគ្មានការអនុញ្ញាត។

លោក អ៊ុក ណារិន បានអះអាងដែរថា ក្រោយពីកសាងសំណុំរឿង តាមនីតិវិធីហើយនោះ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅ ជនសង្ស័យទាំងអស់ ក៏បានចូលខ្លួនមកសារភាពកំហុស ហើយយើងក៏បានធ្វើការពិន័យអន្តរការណ៍ ស្របតាមមាត្រា៩៦ ចំណុច ៤ នៃច្បាប់ស្តីពីជលផល ព្រមទាំង បានប្រគល់វត្ថុតាងគ្រឿងចក្រ មានត្រាក់ទ័រ ចំនួន ០៣គ្រឿង ត្រឡប់ឲ្យទៅម្ចាស់ដើមវិញ ផងដែរ៕
អត្ថបទនិងរូបភាព ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


