ជីវិតកម្សាន្ដ
Lisa ថា នាងផ្លាស់ប្ដូរហើយ ក្រោយប្រឡូកក្នុងវិស័យ Kpop ជិត ៨ឆ្នាំ
ចាប់តាំងពីចូលខ្លួនប្រឡូកក្នុងវិស័យ K-pop មក តារារ៉េប Lalisa ទទួលបានប្រជាប្រិយភាពខ្លាំងក្លាពីទស្សនិកជនជុំវិញពិភពលោក។ ជិត ៨ឆ្នាំមកនេះ មិនត្រឹមតែឈ្នះពានរង្វាន់ក្នុងស្រុក និងអន្តរជាតិនោះទេ Lalisa ក៏ក្លាយជាតារា K-Pop ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ក៏ដូចជាទទួលបានកុងត្រាពីប្រេនធំជាច្រើនផងដែរ។
បើនិយាយពីប្រជាប្រិយភាព សមាជិក Blackpink រូបនេះ កាន់តែមានឈ្មោះល្បីល្បាញ ហើយបើនិយាយពីសម្រស់ នាងនៅតែក្មេងស្រស់ស្អាត ប៉ុន្តែទន្ទឹមគ្នានេះ សាមីខ្លួនផ្ទាល់បានផ្ដល់សម្ភាសន៍ថា នាងផ្លាស់ប្ដូរហើយរវាងឆ្នាំ២០១៦ និងឆ្នាំ២០២៣។
ផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី Harper’s Bazaar Korea នាងថា បើប្រៀបធៀបគ្នា នាងពីមុននិងឥឡូវ ខុសគ្នាណាស់។ កាលពីឆ្នាំ២០១៦ នាងទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ ខណៈឆ្នាំ២០២៣ Lisa អាយុ ២៦ឆ្នាំទៅហើយ។ អ្វីដែលគួរកត់សម្គាល់ Lisa បាននិយាយទាំងលេងសើចថា នាងកាន់តែចាស់ទុំ ចំណែកមុខមាត់វិញ គឺថ្ពាល់លែងសូវប៉ោងដូចមុន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទស្សនាផ្នែកខាងក្នុងនៃយន្តហោះឯកជនរបស់ BLACKPINK ពេលធ្វើដំណើរទៅក្រៅប្រទេស
ចុចអាន៖ មិត្តជិតស្និទ្ធ Tangmo ចំណាយប្រាក់រាប់លាន វះកាត់មុខឱ្យដូចកំពូលតារាបង្ហាញ Gigi Hadid
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


