ជីវិតកម្សាន្ដ
ទស្សនាផ្នែកខាងក្នុងនៃយន្តហោះឯកជនរបស់ BLACKPINK ពេលធ្វើដំណើរទៅក្រៅប្រទេស
កាលពីថ្ងៃទី ១ ខែមិថុនា នៅលើគណនី Instagram ផ្លូវការរបស់ Korean Air ដែលក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកូរ៉េ បានរូបភាពផ្នែកខាងក្នុងនៃយន្តហោះឯកជនរបស់ BLACKPINK ពេលធ្វើដំណើរទៅក្រៅប្រទេសម្តងៗ ។

រួមជាមួយនឹងរូបថតមួយសន្លឹកជាច្រើនសន្លឹកដែលត្រូវបានចែករំលែក ដោយបង្ហាញកាតដែលមានឈ្មោះសមាជិកក្រុម BLACKPINK រួមមាន Jisoo, Jennie, Lisa និង Rosé ដាក់នៅលើកៅអីនីមួយៗ ទាក់ទាញការចាប់អារម្មណ៍។ លើសពីនេះ ថង់ពណ៌លឿងដែលមានឆ្លាក់ឈ្មោះរបស់សមាជិកម្នាក់ៗ និងកាដូដ៏គួរឱ្យស្រឡាញ់ក៏ត្រូវបានដាក់នៅលើកៅអីនីមួយៗ បានបង្កើតបរិយាកាសកក់ក្តៅ។


ក្នុងនោះក៏មានរូបថតភ្ជាប់មកជាមួយផ្នែកផ្សេងៗទៀត ដែលបង្ហាញពីផ្នែកខាងក្នុងនៃយន្តហោះផ្តាច់មុខរបស់ BLACKPINK ដោយបង្ហាញពីកន្លែងធំទូលាយនិងមានផាសុកភាព ដែលផ្តល់នូវភាពប្រណីត។ ទន្ទឹមនឹងនេះ នៅលើគេហទំព័រ Korea Air Business Jet បានបង្ហាញនៅលក្ខណៈពិសេសជាច្រើនប្រភេទរបស់យន្តហោះឯកជនរបស់ក្រុមហ៊ុនអាកាសចរណ៍នេះផងដែរ ។


យ៉ាងណាមិញ កាលពីខែមីនា ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានចុះហត្ថលេខាលើ MOU ជាមួយ YG Entertainment ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ហើយបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឧបត្ថម្ភផ្លូវការសម្រាប់ដំណើរទេសចរណ៍ពិភពលោករបស់ BLACKPINK ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Taylor Swift ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីឈ្មោះសិល្បករមានជាងគេបំផុតនៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


