Connect with us

ព័ត៌មានជាតិ

ប្លន់​ផ្អើល​ផ្សារ​គោក​ឃ្មុំ តែ​​ការិយាល័យ​ជំនាញ គ្មាន​អ្នកណា​ដឹង​​

បានផុស

នៅ

​ករណី​ប្លន់​មួយ ​ត្រូវ​បាន​គេ​លាក់​យ៉ាង​ស្ងាត់ ដោយ​នគរបាលជួរ​ថ្នាក់ដឹកនាំ និង ការិយាល័យ​ជំនាញ​ គ្មាន​អ្នកណា​ដឹង​ឡើយ​ ហើយរហូត​បាន​រយៈពេល​៤​ថ្ងៃ ទើ​ប​ធ្លាយ​ព័ត៌មាន​​មួយ​នេះ​បាន​កើត​ឡើង និង​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ពេញ​ក្នុង​ផ្សារ​ថែម​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​រៀបរាប់​ពី​ស្ត្រី​រងគ្រោះ​ ឈ្មោះ សន ចាន់ណា រស់នៅ​ភូមិ​កណ្តាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្ម​គោល ​ខេត្ត​បាត់ដំបង ជា​អាជីវករ​លក់ដូរ​បន្លែ​ក្នុង​ផ្សារ​គោក​ឃ្មុំ បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង ជិត៤ទៀបភ្លឺ​ ព្រឹក​ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ គាត់​បាន​ជិះ​ម៉ូតូ​ដឹក​អីវ៉ាន់​ចេញ​ពី​ផ្ទះ ឆ្ពោះ​ទៅ​កាន់​ផ្សារ​គោក​ឃ្មុំ ដើម្បី​លក់ដូរ​នៅ​ទីនោះ​ជាធម្មតា។​

​ស្ត្រី​រងគ្រោះ​បាន​បន្តថា លុះ​មកដល់​ខាងក្រោយ​សាលាឃុំ ដែលមាន​ផ្លូវបែក ​ក៏បាន​ឃើញ​មនុស្ស​ពីរ​នាក់​ឈរ​ក្បែរ​ម៉ូតូ​មួយ​គ្រឿង តែ​គាត់​ក៏​មិន​ចាប់អារម្មណ៍​ដែរ។ ប៉ុន្តែ​ពេល​ដែល​គាត់​ជិះ​ម៉ូតូ​ដល់​ខាង​មុខ​ផ្សារ​គោក​ឃុំ​ ទើប​ជន​ទាំងពីរ​នាក់​នោះ ជិះ​ម៉ូតូ​ទៅ​ពាំង​ពីមុខ ដោយ​ម្នាក់​នៅ​លើ​ម៉ូតូ រីឯ​ម្នាក់ទៀត​​ចុះ​មក​សួរ​ថា ចែ​ទិញ​ក្រូច​ទេ។ ក្នុង​នោះ បន្ទាប់ពី​គាត់​បាន​តប​ថា មិន​ទិញ​ទេ គឺ​ជន​នោះ​ក៏​ដើរមក​ក្បែរ ​ហើយ​​បើក​អាវ​ ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ​មក ធ្វើ​ឲ្យ​គាត់​លោត​ចុះ​ពីលើ​ម៉ូតូ​រត់ឡើង​ទៅលើ​គ្រែ​ក្នុង​ផ្សារ ដោយ​ស្រែក​ឲ្យ​គេ​ជួយ។ ប៉ុន្តែ​ពុំមាន​នរណាម្នាក់​ហ៊ាន​ចូលទៅ​ជួយ​គាត់​ឡើយ ដោយ​វា​បាន​និយាយ​ថា បោះ​កាបូបស្ពាយ​ឲ្យ​វា​ បើ​មិន​ចង់​ងាប់។​ នៅពេលនោះ​ គាត់​ក៏​សម្រេចចិត្ត​ប្រគល់​កាបូប​ឲ្យ​វា ទើប​វា​បើក​ម៉ូតូ​ចេញទៅ​ទិស​ខាងលិច ហើយ​បាត់ស្រមោល​ត្រង់​ភូមិ​ឆ្កែ​កូន​តែម្តង។​

​បើតាម​ការ​រៀបរាប់​ភិនភាគ គាត់​បាន​សង្កត់​ធ្ងន់​ថា ម៉ូតូ​ម៉ាក MSX ដែល​ក្រុម​ចោរ​ជិះ​ គឺ​ដូចជា​ធ្លាប់​ឃើញ​ជិះ​កាត់​មុខ​ផ្ទះ​របស់​គាត់​ជា​ញឹកញាប់ តែ​​មិនបាន​ចាប់អារម្មណ៍។ ដោយឡែក​សម្ភារៈ​ដែល​បាត់​បង់​រួមមាន ៖ ទូរសព្ទ​ម៉ាក​វី​វ៉ូ១​គ្រឿង និង​លុយ៤៦​ម៉ឺន​រៀល។

ភ្លាមៗ​ក្រោយពេល​កើតហេតុ ប្រហែលជា​ម៉ោង៤និង៣០នាទី​ទៀបភ្លឺ គាត់​ក៏បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ប៉ុស្តិ៍ ដោយ​ឃើញ​បើកភ្លើង​ចោល ហើយ​ឃើញ​មេ​ប៉ុស្តិ៍ ​ដែល​ទើប​មកកាន់​ថ្មី ឈ្មោះ គឹម ពោធិ ដេក​នៅ​ទី​នោះ។ ប៉ុន្តែ​គាត់​ហៅ២ដង ដើម្បី​ប្តឹង ​តែ​គេ​មិន​ភ្ញាក់​ឡើយ ទើប​ព្រឹក​ឡើង​ ក៏បាន​ទៅ​ដាក់ពាក្យ​ប្តឹង​ម្តង​ទៀត។​

​ជុំវិញ​ករណី​ប្លន់ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ​នោះ លោក កោ ស៊ុន​កាំ​ង នាយការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក៏ដូចជា​លោក​ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ លឹម ពុ​ទ្ធី​ឡា ក៏បាន​និយាយ​ថា លោក​មិន​បានដឹង​ទាល់តែសោះ​នៅ​ក្នុង​រឿង​នេះ។ ដោយឡែក​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ថា លោកស្នងការ​ បាន​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​ដល់​លោក​អធិការ ផង់ សុភាព ដែល​បំភ្លៃ​រឿង​បទល្មើស​ឧក្រិដ្ឋ​នេះ ទៅជា​រឿង​ក្មេង​ទំនើង​វិញ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១១ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៤ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ៩ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម