ជីវិតកម្សាន្ដ
មាស សុខសោភា ចេញមុខសុំទោសសម្តេចតេជោ និងក្រសួងវប្បធម៌ ព្រមទាំងមហាជន
កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា បានចេញមុខសុំទោសសម្តេចតេជោ ហ៊ុន សែន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមហាជនខ្មែរទូទាំងប្រទេស ហើយបានសន្យាថា នឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ។

ការចេញមុខសុំទោសរបស់តារាស្រី មាស សុខសោ នេះបន្ទាប់ពីនាងបានធ្វើការបង្ហោះចែករំលែក និងផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា “មរណ:ភាពព្រះស្វាមី ជ័យវរ្ម័នទី៧” បង្កឲ្យមានប្រតិកម្មរិះគន់ និងវែកញែកពីមហាជន។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក៏បានចេញសារពាក់ព័ន្ធចំពោះបទចម្រៀងនេះដែរ។

អ្នកនាង មាស សុខសោភា បានបង្ហាញខ្លឹមសារសុំទោសដូច្នេះថា “នាងខ្ញុំ មាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង «មរណៈភាពព្រះស្វាមីជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំ”។
មាស សុខសោភា បន្តថា នាងពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើងទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាង និងក្រុមការងារសង្ឃឹមថា សម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាង។

តារាស្រីរូបនេះបញ្ជាក់ថា មកដល់ពេលនេះ នាងបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពីហ្វេសបុកផេកនិងឆាណែលយូធូបរបស់នាងជាស្ថាពរហើយ។ នាងសន្យាថា ចាប់ពីថ្ងៃនេះតទៅនាងនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរជាបន្តទៀត។

អ្នកនាង មាស សុខសោភា បន្ថែមទៀតថា សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារមានសុខភាពល្អបរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


