ជីវិតកម្សាន្ដ
មុន្នី ម៉ូនីតា សម្រេចបំណងប្រាថ្នាគ្រងឈុតបុរាណជាលើកដំបូងក្នុងអាជីពសិល្បៈ
ស្រីស្អាត មុន្នី ម៉ូនីតា អតីត Miss Grand Cambodia ឆ្នាំ ២០១៧ និងជាតារាសម្ដែង បានសម្ដែងអារម្មណ៍រំភើបខ្លាំង ខណៈថ្មីៗនេះនាងបានឱកាសគ្រងឈុតស្លៀកពាក់បែបបុរាណជាលើកដំបូង ក្នុងអាជីពសិល្បៈយ៉ាងស្រស់ស្អាត។

តារាស្រី មុន្នី ម៉ូនីតា បានថ្លែងប្រាប់អារម្មណ៍ផ្ទាល់ខ្លួនថា ពេលនេះបំណងដែលនាងធ្លាប់ប៉ងប្រាថ្នាថានឹងគ្រងឈុតបុរាណនៅថ្ងៃណាមួយ ឥឡូវបានសម្រេចហើយ រាល់ដងឲ្យតែថានឹងទៅថត តែងតែមាននេះមាននោះបង្វែរមិនបានថតរហូត។ នាងបញ្ជាក់ថា «បងប្អូនជឿទេថា ឈុតបុរាណទាំងនេះ លុះត្រាតែមាននិស្ស័យទើបបានគ្រង?»។

មុន្នី ម៉ូនីតា បាននិយាយទៀតថា «សម្រាប់ខ្ញុំពិតជាជឿ ព្រោះគ្រាន់តែប៉ងរាប់ឆ្នាំទៅហើយ ទើបតែគ្រងបានជោគជ័យ ស្រលាញ់ខ្លាំងណាស់វប្បធម៌របស់ខ្មែរ ទន់ភ្លន់ស្រស់ស្អាតថ្លៃថ្នូរ នេះគ្រាន់តែជាឈុតខ្លីៗ ពេលកំពុងថតតែប៉ុណ្ណោះ ខុសទាស់ ឬឆ្គងត្រង់ណា សូមបងប្អូនកុំប្រកាន់»។

ស្រីស្អាត មុន្នី ម៉ូនីតា បញ្ជាក់បន្ថែមថា «នាងនាគ» ឬ «ព្រះនាងធារាវត្តី» ជាព្រះមហេសីរបស់ព្រះថោង ពីឆ្នាំ ២៦៧ មុន គ.ស បើតាមរាជពង្សាវតារខ្មែរ។ ព្រះនាង គឺជាបុត្រីស្ដេចភុជង្គនាគ ដែលកាលណោះពើបប្រទះជាមួយព្រះថោង នៅលើកោះគោកធ្លក។ ព្រះនាមពេញសម្រាប់រាជ្យសម្ដេចព្រះវគវត្ដី ក្សត្រីគាប់លក្ខណ៍ ឯកអគ្គទេវី»។

សូមជម្រាបដែរថា បន្ទាប់ពីប្រកាសវិលចូលសម្ដែងជាថ្មីឡើងវិញ មុន្នី ម៉ូនីតា បានលេចវត្តមាននៅក្នុងខ្សែភាពយន្តភាគជាបន្តបន្ទាប់លើកញ្ចក់ទូរទស្សន៍។ នាងក៏ធ្លាប់លើកឡើងថា នាងនឹងបន្តអាជីពចាស់មួយនេះតទៅទៀត ក្រោយរៀបចំដំណើរការអាជីវកម្មរកស៊ីផ្ទាល់ខ្លួនយ៉ាងរលូន៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


