ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដដែលកម្ពុជាទទួលយកពីចិន ជិតទទួលបានភ្លើងខៀវឲ្យប្រើប្រាស់ពី WHO
ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោក លោក Mariangela Simao បាននិយាយកាលពីថ្ងៃសុក្រថា នៅសប្តាហ៍ក្រោយនេះ WHO នឹងចាប់ផ្តើមពិចារណាលើវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសចិនចំនួន២ សម្រាប់ការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់។

ប្រទេសចិនកំពុងផ្សព្វផ្សាយវ៉ាក់សាំងចំនួនពីរគឺ Sinopharm និង Sinovac ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីនាំចេញវ៉ាក់សាំងទាំងពីរនេះ រាប់លានដូស។
លោក Simao បាននិយាយថា WHO ក៏កំពុងស្វែងរកការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ពីកន្លែងផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងឥណ្ឌាផងដែរ។

Sinopharm គឺជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលយកពី ពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន១លានដូសដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា៥០ម៉ឺននាក់។
សារព័ត៌មាន CNA បានរាយការណ៍កាលពីថ្ងៃទី១៥ខែមករាថា វ៉ាក់សាំង Sinopharm ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនជីវៈសាស្ត្រជាតិចិន (CNBG) មានប្រសិទ្ធភាព ៧៩,៣ភាគរយ ក្នុងការប្រឆាំងជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កម្ពុជាសម្រេចទទួលយកវ៉ាក់សាំង Sinopharm ១ លានដូសមកចាក់ជូនប្រជាជន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


