ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញទំហំនៃការខូចខាត និងចំនួនអ្នកស្លាប់ ក្នុងសមរភូមិ
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu (សឺហ្គៃ សយហ្គូ) បាននិយាយនៅថ្ងៃពុធ ទី៧ ខែមិថុនាថា កងកម្លាំងអ៊ុយក្រែនបានបាត់បង់ទាហានជាង ៣,៧០០ នាក់ និងរថក្រោះជាង ៥០ គ្រឿង នៅក្នុងការប៉ុនប៉ងវាយទម្លុះតាមសមរភូមិជួរមុខ ហើយលោកក៏បានលាតត្រដាងពីការស្លាប់ និងរបួសរបស់រុស្ស៊ីផងដែរ ក្នុងអំឡុងពេល ៣ ថ្ងៃនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ។

លោក សយហ្គូ បាននិយាយក្នុងសុន្ទរកថាជាវីដេអូមួយថា “ក្នុងរយៈពេលបីថ្ងៃ អ៊ុយក្រែនបានចាប់ផ្តើមការវាយលុកដែលគេប្តេជ្ញាជាយូរមកហើយ នៅតាមសមរភូមិជួរខាងមុខ ដោយមានយោធា និងគ្រឿងសឹកជាច្រើនសម្រាប់គោលបំណងនោះ”។
លោក សយហ្គូ បន្តថា គិតចាប់តាំងពីថ្ងៃទី៤ខែមិថុនាមក អ៊ុយក្រែន បានបាត់បង់កម្លាំងប្រដាប់អាវុធដូចជា ទាហាន ៣,៧១៥ នាក់ រថក្រោះ ៥២ គ្រឿង រថពាសដែក ២០៧ គ្រឿង រថយន្ត ១៣៤ គ្រឿង យន្តហោះ ៥ គ្រឿង ឧទ្ធម្ភាគចក្រ ២ គ្រឿង កាំភ្លើងធំ ៤៨ គ្រឿង និងយន្តហោះដ្រូន ៥៣ គ្រឿង។

ចំណែក ខាងរុស្ស៊ីវិញ បានបាត់ទាហានចំនួន ៧១ នាក់ និងរបួស ២១០ នាក់ ហើយខ្ទេចរថក្រោះ ១៥ គ្រឿង រថពាសដែក ៩ គ្រឿង រថយន្ត ២ គ្រឿង និងកាំភ្លើងធំ ៩ គ្រឿង។
គួរបញ្ជក់ថា ការប្រយុទ្ធគ្នាខ្លាំងបំផុត បានកើតឡើងកាលពីថ្ងៃចន្ទ ដោយកងពលតូចអ៊ុយក្រែនចំនួន ៥ បានវាយប្រហារលើសមរភូមិជួរមុខចំនួន ៧ កន្លែង។
លោក សយហ្គូ គូសបញ្ជាក់ថា គ្រាន់តែក្នុងការប៉ះទង្គិចគ្នាត្រឹមមួយថ្ងៃនោះ អ៊ុយក្រែនបានបាត់បង់ទាហានដល់ទៅជាង ១,៦០០ នាក់ និងខ្ទេចរថយន្ត ១៣៦ គ្រឿងឯណោះ ហើយក្នុងចំណោមរថក្រោះចំនួន ២៨ គ្រឿងដែលត្រូវបានបំផ្លាញ មាន ៨ គ្រឿងជារថក្រោះផលិតដោយអាល្លឺម៉ង់ និង ៣ គ្រឿងទៀតជារបស់បារាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បង្អួតកម្លាំងយោធាទ្រង់ទ្រាយធំ នៅសមុទ្របាល់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


