ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្អួតកម្លាំងយោធាទ្រង់ទ្រាយធំ នៅសមុទ្របាល់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក
កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានធ្វើការបង្ហាញកម្លាំងយោធាដ៏ធំ នៅក្នុងសមុទ្របាល់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្ត។

នាវាចម្បាំងប្រហែល ៤០ គ្រឿង និងយន្តហោះ ២៥ គ្រឿង បានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្របាល់ទិក ជាមួយយោធាប្រហែល ៣,៥០០ នាក់ក្នុងសមយុទ្ធដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី១៥ ខែមិថុនា ។
គួរបញ្ជាក់ថា រុស្ស៊ី មានព្រំដែនសមុទ្រ ជាមួយប្រទេសជាសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើងចំនួន៧ បូករួមទាំងស៊ុយអែត ដែលនឹងក្លាយជាសមាជិកណាតូក្នុងពេលឆាប់ៗនេះផងដែរ។ ប្រទេសសម្ព័ន្ធមិត្តទាំងប្រាំពីរដែលមានព្រំប្រទល់ជាប់សមុទ្របាល់ទិកគឺ ដាណឺម៉ាក ហ្វាំងឡង់ អេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ និងអាល្លឺម៉ង់។

សមយុទ្ធរបស់រុស្ស៊ីនេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសជាសមាជិកណាតូ ចាប់ផ្តើមសមយុទ្ធបាល់ទិកប្រចាំឆ្នាំរៀងៗខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកសារព័ត៌មានថា “សមយុទ្ធប្រតិបត្តិការជាមួយក្រុមកងនាវាចរដែលបញ្ជាដោយមេបញ្ជាការកងនាវាចរបាល់ទិក អនុឧត្តមនាវីឯក Vladimir Vorobyov គឺបានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែមិថុនានៅសមុទ្របាល់ទិក និងនៅទីលានហ្វឹកហាត់ប្រយុទ្ធក្នុងតំបន់ Kaliningrad”។

ចំណែកនៅតំបន់ចុងបូព៌ារុស្សីឯណោះវិញ នាវាកងទ័ពជើងទឹក និងនាវាជំនួយជាង ៦០ គ្រឿងព្រមទាំងយន្តហោះ ៣៥ គ្រឿង ក៏ដូចជាកងទ័ពជាង ១១,០០០ នាក់ ក៏ត្រូវបានបញ្ជូនទៅធ្វើសមយុទ្ធសង្គ្រាមយុទ្ធសាស្ត្រនៅសមុទ្រជប៉ុន និង Okhotsk ដែលចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី២០ ខែមិថុនា ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ៣៦ប្រទេស ចាប់ផ្តើមសមយុទ្ធជើងទឹក នៅឥណ្ឌូណេស៊ី ចំពេលតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតានតឹងខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


