Connect with us

ជីវិតកម្សាន្ដ

Taew តបយ៉ាងត្រជាក់ ជុំវិញពាក្យស្ដីបន្ទោសថា នាងលែងខ្វល់ពីម្ដាយ

បានផុស

នៅ

បន្ទាប់អ្នកនិយមលេងអ៊ីនធឺរណិតក្នុងប្រទេសនាំគ្នាស្ដីបន្ទោសរឿងលែងឱ្យម្ដាយតាមខ្លួន ដោយយកមិត្តប្រុសហាយសូរ Pranai ជំនួសវិញ តារាសម្ដែង Taew Nathaphon បានចេញមុខឆ្លើយតបយ៉ាងត្រជាក់ទៅកាន់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយនៅក្នុងកម្មវិធីផ្សព្វផ្សាយរឿងភាគមួយ Taew បានបំភ្លឺថា ការធ្វើដំណើរទៅអង់គ្លេស គឺជាការធ្វើដំណើរការងារ មិនមែនដើរលេងកម្សាន្តនោះទេ។ ក្នុងពេលនោះម្ដាយរបស់នាងមានបញ្ហាសុខភាពផង និងមានកិច្ចការសំខាន់នៅផ្ទះត្រូវដោះស្រាយផង ដូច្នេះទើបបានជាគាត់មិនបានរួមដំណើរជាមួយនាង។

ជាមួយគ្នានោះ តួឯកស្រីរឿង “ព្រះម៉ែនាគី” រូបនេះ បញ្ជាក់ថា ទោះមិនបានថតរូបបង្ហោះប្រាប់អ្នកប្រើបណ្ដាញសង្គមឱ្យដឹង ប៉ុន្តែនាងនិងម្ដាយនៅតែមានទំនងទំនាក់ល្អនឹងគ្នារាល់ថ្ងៃ។ បន្ថែមពីលើនេះ Taew និយាយយ៉ាងទន់ភ្លន់ទៅកាន់អ្នកស្ដីបន្ទោសនាងថា “អរគុណដែលបារម្ភ ខ្ញុំតែងតែញ៉ាំបាយជាមួយគាត់រាល់ថ្ងៃ” ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Kratae បង្អួតបន្ទប់គេងប្រណីត តម្លៃរាប់សិបលាន

ចុចអាន៖ Taew ត្រូវមហាជនស្ដីបន្ទោសលែងយកម្ដាយតាមខ្លួន ក្រោយនាំមិត្តប្រុសហៃសូជំនួសវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម