ជីវិតកម្សាន្ដ
Kratae បង្អួតបន្ទប់គេងប្រណីត តម្លៃរាប់សិបលាន
បន្ទាប់ពីតស៊ូធ្វើការរកលុយអស់ជាច្រើនឆ្នាំ តារាចម្រៀងនិយមលេងខ្លួនសិចស៊ី Kratae RSiam បានសាងសង់ផ្ទះប្រណីតមួយខ្នងដោយជោគជ័យ ដែលតម្លៃសរុបរបស់វា ចំណាយអស់ដល់ទៅរាប់សិបលានបាតឯណោះ។

តាមរយៈវីដេអូឃ្លីបមួយដែលទើបបង្ហោះនាពេលថ្មីៗនេះ បានបង្ហាញពីបន្ទប់គេងផ្ទាល់ខ្លួនយ៉ាងប្រណីតរបស់ Kratae ដែលគិតត្រឹមតែថ្លៃគ្រែប៉ុណ្ណោះ តម្លៃអស់រាប់លានទៅហើយ។ គ្រែគេងនេះ ត្រូវគេដឹងថា ជាប្រភេទគ្រែសុខភាពដែលមានតម្លៃ ១លានបាត។
ដោយឡែកបើក្រឡេកមើលបន្ទប់គេងទាំងមូលត្រូវបានតុបតែងដោយខ្មៅ ដែលជារចនាបថបែប Classic ។ ក្រៅពីគ្រែដែលមានតម្លៃខ្ពស់ នៅមានកៅអីម៉ាស្សាដែលផលិតឡើងយ៉ាងពិសេសពណ៌ខ្មៅលាយពណ៌មាស ដែលមានតម្លៃជាង ២០ម៉ឺនបាត។ នេះនៅមិនទាន់រាប់បញ្ចូលគ្រឿងសង្ហារិមផ្សេងទៀត ដែលសុទ្ធសឹងតែប្រណីតៗទាំងអស់ ទោះបីជាម្ចាស់ផ្ទះមិនទម្លាយតម្លៃពិត ក៏ទស្សនិកជនអាចស្មានដឹងថា វាមុខតែជារបស់ថ្លៃៗដែរ។

យ៉ាងណាមិញ ជាមួយនឹងភាពហ៊ឺហារមួយនេះ Kratae និយាយថាវាមិនបានមកដោយស្រួលៗនោះទេ នាងត្រូវប្រឹងប្រែងធ្វើការរាប់ឆ្នាំមកហើយ និងធ្លាប់ឆ្លងកាត់ភាពបរាជ័យជាច្រើនដង ទម្រាំតែចេញជាផ្លែផ្កាដូចដែលគ្រប់គ្នាកំពុងឃើញ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ សង្ស័យ Mai Davika ប្រេះឆាជាមួយមិត្តប្រុស ស្រាប់តែ Ter ចេញមុខបង្ហាញភស្តុតាងភ្លាម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


