ជីវិតកម្សាន្ដ
G-Dragon ជូនស្បែកជើងប៉ាតាថ្លៃៗដល់បុគ្គលិកទាំងអស់ ក្នុងគម្រប់ខួប ២៧ ឆ្នាំនៃការបង្កើត YG
ទោះបីជាកុងត្រាផ្តាច់មុខរបស់ G-Dragon ដែលជាមេក្រុម BIGBANG ជាមួយនឹង YG Entertainment បានផុតកំណត់ក៏ដោយ លោកបានឆ្លៀតឱកាសជូនស្បែកជើងប៉ាតាថ្លៃៗដល់បុគ្គលិកក្នុងគម្រប់ខួប ២៧ ឆ្នាំនៃការបង្កើតផលិត កម្មមួយនេះ ។

ក្នុងការប្រារព្ធខួបលើកទី ២៧ នៃការបង្កើត YG Entertainment សមាជិក G-Dragon នៃក្រុម BIG BANG បានបានបង្ហាញទឹកចិត្តចំពោះបុគ្គលិកទាំងអស់ដោយផ្តល់អំណោយស្បែកជើងប៉ាតាថ្លៃៗ ដែលជាការសហការរបស់លោកជាមួយក្រុមហ៊ុន Nike ដល់បុគ្គលិករបស់ទីភ្នាក់ងារនេះ។ ជាពិសេសស្បែកជើងប៉ាតាទាំងនេះបច្ចុប្បន្នមានតម្លៃចាប់ពី ២២៩,០០០ វ៉ុន(ប្រហែល ១៧៥ ដុល្លារ ) រហូតដល់តម្លៃ ៣៥០,០០០វ៉ុន(ប្រហែល ២៦៧ ដុល្លារ ) ។
សកម្មភាពមួយនេះរបស់ G-Dragon បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក៏ដូចជាក្លាយជាប្រធានបទដ៏ក្តៅនៅលើអ៊ីនធឺណិត ដោយសារបច្ចុប្បន្នតារាចម្រៀងរូបនេះ មិនបានមិនបានបន្តកុងត្រាផ្តាច់មុខជាមួយ YG ។

ម៉្យាងវិញទៀត កាលពីថ្ងៃទី ៥ ខែមិថុនា ផលិតកម្ម YG Entertainment បានទម្លាយថាកិច្ចសន្យាផ្តាច់មុខរបស់ G-Dragon ជាមួយភ្នាក់ងារបានផុតកំណត់ហើយ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបានបន្ថែមថាពួកគេនៅតែសហការជាមួយ G-Dragon តាមរយៈកិច្ចសន្យាដាច់ដោយឡែកសម្រាប់ សកម្មភាពផ្សេងទៀតដូចជាការផ្សាយពាណិជ្ជកម្ម ហើយកិច្ចសន្យាបន្ថែមនឹងត្រូវបានពិភាក្សាបន្ថែ មទៀតនៅពេលដែល G-Dragon ចង់បន្តសកម្មភាពតន្ត្រីរបស់គាត់ឡើងវិញ។

យ៉ាងណាមិញ G-Dragon បានចាប់ដៃជាមួយក្រុមហ៊ុន Nike ហើយថ្មីៗនេះបានផលិតស្បែកជើងប៉ាតាម៉ូដថ្មីសម្រាប់ការសហការរបស់លោក បន្ទាប់មកការចេញផ្សាយជាលើកដំបូងនៅក្នុងខែ ធ្នូ ឆ្នាំ ២០២១ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖សម្ដែងភាពយន្តរោលរាលដូចគ្នា Jennie រងការរិះគន់ ខណៈ Song Hye Kyo ត្រូវគេសរសើរសមត្ថភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


