ព័ត៌មានអន្ដរជាតិ
ចូ បៃដិន៖ លោកខាងលិច ធ្វើគ្រប់យ៉ាង ដើម្បីអ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងបន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ នៅសេតវិមានថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានខិតខំយ៉ាងខ្លាំងក្នុងការបំពាក់អាវុធ និងរៀបចំឲ្យអ៊ុយក្រែន សម្រាប់ការវាយបក ប្រឆាំងកងកម្លាំងរុស្ស៊ី។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ស៊ូណាក់ នៅទីក្រុងវ៉ាស៊ីនតោន ថា “យើងបានធ្វើគ្រប់បែបយ៉ាងតាមដែលអាច ដើម្បីឲ្យពួកគេត្រៀមខ្លួន និងដើម្បីគាំទ្រ”។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក កើតឡើង ចំពេលមានរបាយការណ៍ថា កងកម្លាំងអ៊ុយក្រែន កំពុងជួបប្រទះការខាតបង់ធ្ងន់ធ្ងរ នៅពេលពួកគេប្រយុទ្ធ ដើម្បីទម្លុះខែលការពាររបស់រុស្ស៊ី។
យោងតាមក្រសួងការពារជាតិរុស្ស៊ី, កងកម្លាំងអ៊ុយក្រែនបានបាត់បង់ទាហានជាង៣៧០០នាក់ រថក្រោះ៥២គ្រឿង និងរថពាសដែករាប់រយគ្រឿង ក្នុងអំឡុងពេលបីថ្ងៃដំបូង នៃការវាយប្រហាររបស់ពួកគេ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ បាននិយាយកាលពីដើមសប្តាហ៍ថា ទាហានរុស្ស៊ីត្រឹមតែ៧១នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់ក្នុងរយៈពេលដូចគ្នានេះ។ លោកបន្ថែមកាលពីថ្ងៃព្រហស្បតិ៍ថា កងពលមេកានិចទី៤៧របស់អ៊ុយក្រែន បានដកថយបន្ទាប់ពីបាត់បង់ទាហាន៣៥០នាក់និងរថក្រោះ៣០គ្រឿង នៅក្នុងការវាយប្រហារចុងក្រោយបង្អស់លើខ្សែត្រៀមជួរមុខ Zaporozhye៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បង្ហាញទំហំនៃការខូចខាត និងចំនួនអ្នកស្លាប់ ក្នុងសមរភូមិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


