សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះដកហូតទូហ្គេមបាញ់ត្រីខុសច្បាប់ ដែលម្ចាស់ដឹកយកមកទុកបម្រុងបើក
កម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបចាប់យកទូហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងរបស់ជនជាតិចិនដែលដឹកយកមកស្តុកទុកបំណងបេីកទទួលភ្ញៀវចូលលេងតែមិនទាន់បានបេីកផងអជ្ញាធរចុះចាប់បាត់។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វេីឡេីងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្ទះខាងលេីម្ចាស់បានជួលឱ្យជនជាតិចិនរយះពេល៣ខែមកហេីយ តែ២ខែក្រោយនេះមិនបានបង់ថ្លៃជួលផ្ទះនោះទេ ទេីបម្ចាស់មកមេីលឃេីញចាក់សោរខាងក្រៅ ពេលម្ចាស់ចាក់សោចូលទៅមេីលក៏ឃេីញមានទូហ្គេមបាញ់ត្រីចំនួន២ទូ ទូលេងហ្គេមចំនួន៤ទូ សរុប៦ទូទេីបរាយការណ៍ប្រាប់អាជ្ញាធរតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាមរដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ ចុះចាប់យកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី៣ ជាបណ្តោះអាសន្ន៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


