ចរាចរណ៍
នគរបាលម្នាក់ បើករថយន្តរ៉េចង្កូតឡើងលើចិញ្ចើមផ្លូវ ជ្រុលបុកបង្គោលភ្លើងថ្ម និងជញ្ជាំងឃ្លាំង ស្លាប់យ៉ាងអាណោចអាធ័ម
បុរសម្នាក់ ជាមន្ត្រីនគរបាលពាក់ស័ក្ដិ ២ បានគាបសង្កត់ជាប់ស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម បន្ទាប់ពីបើករថយន្ត prius មួយគ្រឿង ក្នុងល្បឿនលឿន ក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងថ្មបាក់អស់ពីរដើម និងជញ្ជាំងឃ្លាំងមួយកន្លែង បាក់អស់មួយផ្ទាំង ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវបេតុង អាកាសខ្ញុំ ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ សួង មករា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានអាសយដ្ឋានស្នាក់នៅផ្ទះ ២៨២ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្ដីពូសន្តិសុខម្នាក់ឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុឃើញមានរថយន្តtoyota prius មួយគ្រឿង ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2BA-6249 បើកបរដោយបុរសម្នាក់ ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបន្តទៅបុកបង្គោលភ្លើងថ្មពីរដើមបណ្ដាលឲ្យបាក់ និងជញ្ជាំងឃ្លាំងបាក់អស់មួយផ្ទាំង។ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ ឯអ្នកបើកបរបានស្លាប់គាបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងហៅរថយន្តមកស្ទូច។ ក្នុងនោះ ទាញយកសពចេញពីរថយន្ត រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ