Connect with us

សន្តិសុខសង្គម

ក្របីមួយក្បាលដេញវ័ធអ្នកផ្សារប៉ោយប៉ែតរបួសធ្ងន់ស្រាល​៦នាក់

បានផុស

នៅ

មានការផ្ញាក់ផ្អើលរត់ចែកជើងគ្នាទាំងពលរដ្ឋ និងសមត្ថកិច្ចដោយសារកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ២០២៣នៅចំណុចផ្សារអគ្គ និងផ្សារត្រីប៉ោយប៉ែត មានសត្វក្របីមួយក្បាលដេញជល់ប្រជាពលរដ្ឋបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៦នាក់។

តាមពលរដ្ឋឃើញហេតុការបានអោយដឹងថា នៅសុខៗស្រាប់តែមានសត្វក្របីមួយក្បាលសង្ស័យឡើងកបានដេញជល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវនៅម្ដុំផ្សាអគ្គ នៅជិតកែងបំបែកជាបួនជ្រូកខ្វៃ ស្ថិតនៅក្នុងភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បណ្តាលអោយរងរបួស៦នាក់ ដោយក្នុងនោះបួននាក់របួសធ្ងន់ មានស្រីបីនាក់ ត្រូវបានបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរូបភាពកាំម៉ារ៉ាសុវត្តិភាពដែលនៅក្បែរនោះ សត្វក្របីខាងលើបានដេញជល់ និងវ័ធអ្នកកំពុងជិះម៉ូតូពីរនាក់បណ្តាលអោយដួល ហើយម្នាក់ក្នុងចំណោមនោះត្រូវបានសត្វក្របីវ័ធជាប់ស្នែងរហូតផ្លាក់ដល់ដីស្ទុះងើបរត់ទាំងរបួស។
ខណៈជល់មនុស្សជាច្រើននាក់ហើយ ក៏នៅតែអាជ្ញាធរសង្កាត់ សមត្ថកិច្ចនគរបាលកម្លាំងកងរាជអាវុធហត្ថមិនបានបង្រ្កាបដោយចាប់ ឬបាញ់សត្វក្របីនោះបានដែរ រហូតពីរម៉ោងក្រោយទើសត្វក្របីនោះត្រូវបានបុរស់ម្នាក់ចូលទៅចាប់បាននៅគុម្ពចេកដោយគ្រាន់តែអង្អែលផ្នែកខាងក្រោមនៃពោះដោយមិនអោយមានអ្នកណានៅជិតព្រោះខ្លាចក្របីនោះផ្អើលដេញជល់ទៀត ហើយចងជើងយកទៅរក្សាទុកនៅអធិការនគរបាលក្រុងប៉ោយប៉ែតដើម្បីរកម្ចាស់មកដោះស្រាយតាមច្បាប់៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម