ជីវិតកម្សាន្ដ
Mario និង Baifern ឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមប្រចាំឆ្នាំ
តារាសម្ដែង Mario Maurer និងតារាសម្ដែង Baifern Pimchanok ជាតារាជួរមុខថៃ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្លាពីទស្សនិកទាំងនៅក្នុងវិស័យភាពយន្ត ផ្សាយពាណិជ្ជកម្ម និងថតបង្ហាញម៉ូដ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកទាំងពីរដណ្ដើមបានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ ក្រោយលេចមុខជាតួឯកជាច្រើនរឿង មិនថាខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំនោះទេ។

ក្នុងពេលកន្លងកន្លងមក Mario និង Baifern ក៏ធ្លាប់ឈ្នះពានរង្វាន់ជាហូរហែ ទាំងពានរង្វាន់ជាតិ និងអន្តរជាតិ ទៅលើសមត្ថភាពសម្ដែង និងរូបសម្រស់របស់ពួកគេ។ តួយ៉ាងថ្មីៗនេះ អ្នកទាំងពីរបានឈ្នះពានមួយទៀតពីកម្មវិធីពានរង្វាន់ទូរទស្សន៍មាស លើកទី៣៧ ឆ្នាំ២០២៣។ ក្នុងនោះ Mario បានឈ្នះពានរង្វាន់តារាសម្ដែងប្រុសឆ្នើម ចំណែក Baifern ឈ្នះពានរង្វាន់តារាសម្ដែងស្រីឆ្នើម។


គួររំលឹកថា នេះមិនមែនជាលើកទី១ទេ ដែល Mario និង Baifern ដណ្ដើមបានពានរង្វាន់ប្រចាំឆ្នាំបែបនេះ ព្រោះកន្លងមកអ្នកទាំងពីរក៏ធ្លាប់ឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមផងដែរ ខណៈ Mario ធ្លាប់ទាំងឈ្នះពានរង្វាន់តារាប្រុសសង្ហាបំផុតពីអន្តរជាតិទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រជាជនកូរ៉េប្រដូចស្គ្រីប Jennie នៅក្នុងរឿង The Idol ភាគ២ ទៅនឹងសម្ដីបាតសង្គម
ចុចអាន៖ Kratae ខំរកប្រាក់សង់ផ្ទះអស់ជិត ៣លានដុល្លារ បែររងពាក្យរិះគន់ថា ធ្វើរឿងខុសច្បាប់ទើបមានលុយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


