ជីវិតកម្សាន្ដ
Kratae ខំរកប្រាក់សង់ផ្ទះអស់ជិត ៣លានដុល្លារ បែររងពាក្យរិះគន់ថា ធ្វើរឿងខុសច្បាប់ទើបមានលុយ
តារាចម្រៀងថៃ Kratae RSiam ទម្លាយតម្លៃផ្ទះប្រណីតរបស់ខ្លួន ដែលទើបសង់រួចថា វាត្រូវបានចំណាយប្រាក់អស់ ១០០លានបាត សុទ្ធសឹងជាប្រាក់ដែលបានមកពីកម្លាំងញើសឈាមរបស់នាងទាំងអស់ ប៉ុន្តែបែរជាត្រូវ Hater នាំគ្នារិះគន់ថា នាងប្រហែលធ្វើរឿងខុសច្បាប់ ទើបមានលុយច្រើនយ៉ាងនេះ។

បន្ទាប់ពីបង្ហាញបន្ទប់ប្រណីតកាលពីសប្ដាហ៍មុន និងគ្រែថ្លៃ ១លានបាត ពេលនេះ Kratae ព្រមប្រាប់តម្លៃផ្ទះទាំងមូល ដែលតម្លៃសរុបបានចាយអស់ប្រាក់ប្រមាណ ២.៨លានដុល្លារអាមេរិកឯណោះ។ ជាមួយគ្នានោះ នាងប្រាប់ថា ប្រាក់ទាំងអស់ជាប្រាក់របស់នាង ដែលនាងខំសន្សំពីការធ្វើការអស់ពេលជាច្រើនឆ្នាំកន្លងមក។
ក្រោយទម្លាយតម្លៃសង់ផ្ទះរួច ស្រាប់តែមានមតិមួយចំនួនបានរិះគន់តារាស្រីវ័យ ៣៥ឆ្នាំរូបនេះថា នាងសម្ញែងភាពហាយសូរ និងអំណួតជ្រុល សង្ស័យធ្វើអីខុសច្បាប់ផងក៏មិនដឹង ទើបមានលុយសង់ផ្ទះច្រើនម្ល៉ឺងៗ។ ភ្លាមៗ Kratae បានចេញមុខតបវិញថា “ហេតុអ្វីអ្នកខ្លះមិនអបអរសាទរពេលគេជោគជ័យ? ពេលឃើញគេធ្វើល្អ ទិញផ្ទះ ឬទិញឡានថ្មី យើងសរសើរគេទៅ គេប្រាកដជាសប្បាយចិត្ត” ។

តារាស្រីនិយមលេងខ្លួនសិចស៊ីរូបនេះបន្ថែមទៀតថា ទោះបីនាងសង់ផ្ទះអស់ប្រាក់រាប់លានបាតពិតមែន នាងមិនធា្លប់លើកខ្លួនជាអ្នកមាននោះទេ ហើយនាងក៏មិនចង់ប្រៀបធៀបខ្លួននឹងនរណាដែរ។ ផ្ទុយទៅវិញនាងតែងតែសប្បាយចិត្ត ព្រោះធ្លាប់ធ្លាក់ខ្លួន ហើយអាចខំប្រឹងបានប៉ុនណេះ។ នាងពិតជាហួសចិត្តណាស់ ដែលអ្នកខ្លះមិនគាំទ្រនាងហើយ ថែមទាំងឌឺដងថា នាងធ្វើរឿងខុសច្បាប់ទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kratae ឆ្លើយតបជុំវិញពាក្យរិះគន់ថា នាងរហន់រៀបការពេក
ចុចអាន៖ ស្រឡាញ់គ្នា ៣ឆ្នាំ គេសួរពេលណារៀបការ Taew ឆ្លើយលឿនស្លេវបែបនេះ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


