Connect with us

ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី ប្រកាសលេខទូរស័ព្ទទាំង២៥ខេត្តក្រុង ដើម្បីពលរដ្ឋអាចរាយការណ៍ ពេលឃើញអំពើហិង្សាលើស្រ្តី

បានផុស

នៅ

ដើម្បីផ្តល់ភាពងាយស្រួល និងជួយដល់ស្ត្រី ក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សានានា ក្រសួងកិច្ចការនារី បានដាក់ខ្សែទូរស័ព្ទទាំង២៥ខេត្តក្រុង ដើម្បីងាយស្រួលដល់ជនរងគ្រោះ ព្រមទាំងអ្នកឃើញហេតុការណ៍ងាយស្រួលក្នុងការរាយការណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងកិច្ចការនារី បានណែនាំថា ប្រសិនជាមានភាពតានតឹង បញ្ហាស្មុគស្មាញ ឬ បញ្ហានានា គួរស្វែងរកការប្រឹក្សាផ្លូវចិត្តដើម្បីឱ្យសុខភាពផ្លូវចិត្តមានភាពប្រសើរឡើង ចៀសវាងការប្រព្រឹត្តអំពើហិង្សា។ ទន្ទឹមនឹងនេះ ក្រសួងក៏បានស្នើដល់ពលរដ្ឋ ឬ ជនរងគ្រោះ ឱ្យមានការរាយការណ៍ ឬ ជួបអំពើហិង្សាក្នុងគ្រួសារ ឬ បញ្ហាកើតលើស្រ្តី ក្មេងស្រីងាយរងគ្រោះ ដោយទាក់ទងតាមលេខទូរស័ព្ទខាងក្រោមនេះ៖

  • ក្រសួងកិច្ចការនារី៖ ០១១ ២១៧ ១២៣
  • ខេត្តបន្ទាយមានជ័យ៖ ០១២ ៥២៣ ៣៦៦/ ០៨៩ ៣៣៤ ៤៩២
  • ខេត្តបាត់ដំបង៖ ០១០ ៨៩២ ៦០៤ ឬ ០១២ ៧៤២ ៧៣៣
  • ខេត្តកំពង់ចាម៖ ០៨៥ ៧៦៩ ៣៨៣ ឬ ០៧៧ ៨៧៧ ៦៩៧
  • ខេត្តកំពង់ឆ្នាំង៖ ០១២ ៩០៩ ៦៧២ / ០៨៧ ៦៥៦ ៥៣១ / ០៩២ ៩១៨ ២៥១
  • ខេត្តកំពង់ស្ពឺ៖ ០១៦ ៤៩២ ៧៧៧ / ០១៦ ៧៩៨ ៨៩៨
  • ខេត្តកំពង់ធំ៖ ០៩២ ៩២៣ ៦៩៣ / ០៩២ ៨១១ ៥៥០
  • ខេត្តកំពត៖ ០៩៣ ៨៨៦ ៦២៦ / ០៧០ ៨៧៥ ៩៥៩
  • ខេត្តកណ្តាល៖ ០៩៦ ៣ ៦៣៦ ៧៧១ / ០៦៩ ៨២០ ៨៣០
  • ខេត្តកែប៖ ០៧០ ៤៥៨ ២៦៤ / ០៩២ ៥៨២ ០៤០
  • ខេត្តកោះកុង៖ ០១៦ ៥៤៨ ៩៦៥ / ០១៦ ៩២២ ៥៩១
  • ខេត្តក្រចេះ៖ ០៩៧ ៨ ៨២០ ៣៦៣ / ០៨៨ ៤ ៧២៥ ៩៥៩
  • ខេត្តមណ្ឌលគិរី៖ ០៨៩ ៩៩៨ ៨៧៧ / ០១៧ ៣២០ ៣៦២
  • ខេត្តឧត្តរមានជ័យ៖ ០៨៨ ៦ ៤៤៤ ៧០៩ / ០៨៨ ៧ ៣២១ ២២១
  • ខេត្តប៉ៃលិន៖ ០៨៨ ៧២១ ២២ ៨៨ / ០៩០ ៣៣៨ ៨១៨
  • រាជធានីភ្នំពេញ៖ ០៩៥ ៦៩០ ៦០០ / ០៩៦ ៨៣៣ ៣៨៦៣
  • អគ្គស្នងការនគរបាលជាតិ៖ ១២៨៨។

អំពើហិង្សានៅក្នុងគ្រួសារ លើស្រ្តី និងក្មេងស្រី មិនគួរកើតមានឡើយនៅក្នុងសង្គម។ ដូច្នេះ ចំពោះតួនាទីការពារ និងស្វែងរកជំនួយ ក៏មិនមែនជាតួនាទីរបស់ជនរងគ្រោះតែម្នាក់ឯង ដើម្បីរកជំនួយឡើយ គឺជាតួនាទីពលរដ្ឋគ្រប់រូបក្នុងការជួយដល់ស្ត្រី។ ជនរងគ្រោះ ក៏ត្រូវមានភាពក្លាហានក្នុងការតតាំង និងក្រោកឈរដោយខ្លួនឯងផងដែរ៕

ប្រភព៖ ក្រសួងកិច្ចការនារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើ​ដល់​ក្រុម​ហ៊ុន Marketing Solutions Asia, Ltd MSA ចូលរួមផលិត​វិដេអូ​អប់រំ​ពី​បញ្ហា​គ្រឿង​ញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហួត ស៊ី​នាដ ដឹកនាំ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ​ពោធិ៍​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវ ពេជ ចន្នមុន្នី៖ គណៈកម្មាធិការអាហារូបករណ៍ក្រីក្រ នឹងជួយនិស្សិតបានសិក្សាទាំងក្នុង និងក្រៅប្រទេស ជាចំណែកជួយរដ្ឋសម្រេចចក្ខុវិស័យកម្ពុជា២០៥០

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារលិខិត​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក្នុង​ឱកាស​ចម្រើន​ជន្មាយុ គម្រប់​៩០​ឆ្នាំ ឈាន​ចូល​៩១​ឆ្នាំ

សុខភាព៧ ម៉ោង មុន

អគារចុះឈ្មោះនិងបន្ទប់រង់ចាំនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម” សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិ ២៥រៀល វីតាល់

Sokha Hotels

ព័ត៌មានពេញនិយម