Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ៖ សម្តេច​តេ​ជោ បាន​នាំមក​នូវ​ជោគជ័យ​យ៉ាង​ធំធេង​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា រួមទាំង​ការងារ​បោសសម្អាត​មីន

បានផុស

នៅ

សៀមរាប ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​ជោគជ័យ​យ៉ាង​ធំធេង​ជាច្រើន​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ក្នុងនោះ​រួមទាំង​ការងារ​បោសសម្អាត​មីន​រយៈពេល​ជាង ៣០​ឆ្នាំនេះ​។ បើ​គ្មាន​សម្តេច​តេ​ជោ ដឹកនាំ​ប្រទេស​កម្ពុជា ក៏​គ្មាន​ការងារ​បោសសម្អាត​មីន ហើយ​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ក្នុង​កិច្ចប្រជុំ​ជាមួយ​យោធភូមិភាគ​ទី​៤ នៃ​បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក ស្តី​ពី​ការងារ​បោសសម្អាត​មីន​ទិស​យោធភូមិភាគ​ទី​៤ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង មេបញ្ជាការ​រង​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​នៃ​កងទ័ពជើងគោក​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុច វ៉ាន់​ថា មេបញ្ជាការរង​និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ពជើងគោក ពលទាហាន នាយទាហាន នៃ​យោធភូមិ​ភូមិទី៤។

ក្នុង​ឱកាស​នោះផងដែរ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ចូលរួម​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

លោក ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ជូន​កង​យោធពល​ខេមរភូមិន្ទ ចំពោះ​ការ​ពលី និង​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​សន្តិភាព និង​បុព្វហេតុ​ជាតិ​មាតុភូមិ ក៏ដូចជា​ការចូលរួម​ជួយសង្គ្រោះ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងកំឡុងពេល​ដែល​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព​ពេញលេញ​។

លោក​ទេសរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​បន្ថែម​ថា បើ​គ្មាន​សន្តិភាព​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ទេ ក៏​គ្មាន​សមិទ្ធផល​នៃ​ការងារ​បោសសម្អាត​មីន​កើតឡើង​បាន​ដែរ ហើយ​ការចូលរួម​របស់​កង​យោធពលខេមរភូមិន្ទ គឺ​ចាំបាច់​និង​មិនអាច​ខ្វះ​បានឡើយ​។

ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​នូវ​សារៈសំខាន់ ២​ចំណុច​ចាំ​ចាច់​ក្នុង​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ទី​១/. ការផ្តល់​ដី​សុវត្ថិភាព និង​ជួយសង្គ្រោះ​ប្រជាជន​កម្ពុជា​នៅ​គ្រប់ទិសទី ដែលជា​បំណង​ប្រាថ្នា​ធំ​របស់​សម្តេច​តេ​ជោ​ចង់ឃើញ​ប្រជាជន​កម្ពុជា​ទាំង​ទីក្រុង និង​ទីជនបទ​ទាំងអស់ រួច​ផុត​ពី​គំរាមកំហែង​ដោយសារ​គ្រាប់មីន និង​ទី​២/. ឆ្លើយតប​នឹង​អនុសញ្ញា​អូ​តា​វ៉ា​ដែល​កម្ពុជា​ជា​សមាជិក​រដ្ឋ​ភាគី ដោយ​ត្រូវបំពេញ​កាតព្វកិច្ច​បោស​សម្អាត​មីន​ឲ្យ​អស់ពី​ប្រទេស​កម្ពុជា​។

លោកទេសរដ្ឋមន្ត្រី បាន​បន្តទៀត​ថា ក្នុង​ការ​ឆ្លើយតប​នឹង​ចំណុច​ទាំងពីរ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ដឹកនាំ​ប្រទេស​កម្ពុជា​យ៉ាងច្បាស់​លាស់​ក្នុងការ​បញ្ចប់​ការ​គំរាមកំហែង​ដោយ​គ្រាប់មីន​ដែល​បាន​ដឹង​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥ ដូច​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​មីន ២០១៨-២០២៥ ដែល​ក្នុងនោះ​ការចូលរួម​របស់​កង​ទ័ពជើងគោក គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​។

ក្នុង​របាយការណ៍​រប​ស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុច វ៉ាន់​ថា បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​២០២២ កងទ័ពជើងគោក បាន​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ដោយ​ទទួល​ការគាំទ្រ​បច្ចេកទេស និង​ធនធាន​ពី​អាជ្ញាធរ​មីន តាមរយៈ​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន និង​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥​។

បច្ចុប្បន្ន​នេះ កងទ័ពជើងគោក បាន​នឹង​កំពុង​ពង្រាយ​កម្លាំង​បោសសម្អាត​មីន​ចំនួន ៣៥ កង​រួចមកហើយ និង​ត្រៀមកម្លាំង​រហូតដល់ ៤៥ ដើម្បី​ចូលរួម​បោសសម្អាត​មីន​មនុស្សធម៌​នេះ​។ ឆ្នាំ​២០២៣ កងទ័ពជើងគោក បានទទួល​ផែនការ​បោសសម្អាត​មីន​ពី​អាជ្ញាធរ​មីន​ចំនួន​ជាង ៤៦ គីឡូម៉ែត្រ​ក្រឡា​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រេចបាន ៩០%​នៃ​ផែនការ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។

ក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុច វ៉ាន់​ថា ក្នុងនាម​មេបញ្ជាការ​កងទ័ពជើងគោក សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អាជ្ញាធរ​មីន ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ទាំង​ធនធាន សម្ភារៈ និង​បច្ចេកទេស​ដល់​កងទ័ព​ជើងគោក ក្នុង​កិច្ចការ​បោសសម្អាត​មីន​នៅ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម