ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តរុស្ស៊ី នឹងបាញ់នុយក្លេអ៊ែរភ្លាម បើទឹកដីរបស់ខ្លួន ត្រូវគេវាយប្រហារ
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និយាយថា លោកបានដាក់សំណើសុំឲ្យសម្ព័ន្ធមិត្តរុស្ស៊ី យកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួន មកដាក់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការកំញើញ។ លោកបញ្ជាក់ថា លោកនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការបាញ់វាភ្លាមៗ ប្រសិនបើប្រទេសរបស់ខ្លួន រងការវាយប្រហារ។

មេដឹកនាំបេឡារុស និយាយថា “នោះជាសំណើរបស់ខ្ញុំ។ រុស្ស៊ីមិនបានដាក់សំណើមកខ្ញុំទេ គ្មាននរណាធ្វើសង្រ្គាមជាមួយរដ្ឋនុយក្លេអ៊ែរឡើយ ហើយខ្ញុំក៏មិនចង់ឲ្យអ្នកណាធ្វើសង្រ្គាមជាមួយយើងដែរ។ តើមានការគំរាមកំហែងបែបនេះទេ? មែនហើយ ខ្ញុំត្រូវតែទប់ទល់នឹងការគំរាមកំហែងនេះ”។
លោកបានសង្កត់ធ្ងន់ថា “ព្រះបានហាមខ្ញុំមិនឲ្យសម្រេចចិត្ត ក្នុងការប្រើប្រាស់អាវុធប្រភេទនេះនៅសម័យរបស់យើង ប៉ុន្តែខ្ញុំនឹងមិនស្ទាក់ស្ទើរឡើយ ប្រសិនបើមានការរំលោភបំពានមកលើយើង”។

លើសពីនេះ រដ្ឋាភិបាលទីក្រុង Minsk បានចោទប្រកាន់សមាជិកណាតូ ដែលមានព្រំប្រទល់ជាប់បេឡារុស ជាពិសេសប៉ូឡូញ ពីការរក្សាចំនួនទាហានដ៏ច្រើនលើសលប់ នៅក្នុងទីតាំងដែលអាចបើកការវាយប្រហារណាមួយបាន។ លោកក៏ចោទអ៊ុយក្រែន ពីបទបង្កហេតុជាច្រើនលើកច្រើនសានៅជិតព្រំដែនបេឡារុសផងដែរ។
គួរបញ្ជាក់ជាថ្មី ទីក្រុងមូស្គូបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស កាលពីខែមីនា។ រុស្ស៊ីអះអាងទៀតថា ការធ្វើបែបនេះ គឺមិនខុសពីអ្វីដែលអាមេរិកបានធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះទេ ដោយទីក្រុងវ៉ាស៊ីនតោន បានរក្សាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងប្រទេសដែលមិនមាននុយក្លេអ៊ែរដូចជា តួកគី បែលហ្ស៊ិក ឬអ៊ីតាលីជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី នឹងដាក់អាវុធនុយក្លេអ៊ែរនៅ បេឡារុស ជាប់មាត់ទ្វារព្រំដែនជាមួយ ណាតូ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


