ព័ត៌មានជាតិ
មន្រ្តីធនាគារជាតិ៖ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារលែងមានតម្លៃសម្រាប់ធានាបញ្ចាំកម្ចីធនាគារ
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានហាមប្រាមមិនឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់យកអត្តសញ្ញណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅពីអតិថិជន ដើម្បីផ្ដល់ឥណទាន ព្រោះថារបស់ទាំងនេះមិនមែនជាវត្ថុមានតម្លៃ សម្រាប់ដាក់ធានាបញ្ចាំនោះទេ។

ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជូនអ្នកពាក់ពន្ធនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣មិថុនា លោក រ័ត្ន សុវណ្ណនរៈ បានសូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជន អ្នកប្រើប្រាស់ប្រាក់កម្ចីក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានយល់ពីផលប្រយោជន៍នៃការប្រើប្រាក់កម្ចី ពោលរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ជាមួយនេះត្រូវអប់រំប្រជាជនកុំឲ្យលង់ តាមការឃោសនាមិនសមហេតុផល របស់ជនបោកប្រាស់ ឬអ្នកចងការប្រាក់ក្រៅច្បាប់ហើយ ការខ្ចីប្រាក់ត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូទទួលស្គាល់ដោយច្បាប់ ទើបចាកផុតពីបំណុលវន្ត័ករ និងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ។
ពាក់ព័ន្ធនឹងបញ្ហានេះ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផលទ្ធផលការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងលុបបំបាត់ឲ្យអស់ចំពោះករណីយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅ ជាពិសេសការអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធ ជាដើម។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា « បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ»។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុបាននិងកំពុង មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំងពីកំណើនបរិយាបន្នហិរញ្ញវត្ថុរួមមាន សមតុល្យឥណទាន ក៏ដូចជាការដាក់ប្រាក់បញ្ញើរបានកើនឡើជាបន្តបន្ទាប់ ព្រមទាំងមានភាពកាន់តែប្រសើរឡើង នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាថែមទៀតផង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


