ព័ត៌មានអន្ដរជាតិ
និស្សិតសាកលវិទ្យាល័យនៅ ចិន កំពុងស្វែងរកការងារធ្វើ ស្របពេលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ
និស្សិតសាកលវិទ្យាល័យមួយចំនួនធំក្នុងប្រទេសចិនកំពុងព្យាយាមស្វែងរកការងារធ្វើ ខណៈដែលអត្រាអ្នកអត់ការងារធ្វើរបស់យុវជនមានការកើនឡើង ចំពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ។

ទន្ទឹមនឹងនេះដែរ ប្រទេសចិនកំពុងមានចំនួននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សាផ្សេងទៀត ដែលសរុបមានចំនួនប្រមាណ ១១ លាននាក់ ឬច្រើនជាងនេះគ្រាន់តែក្នុងខែឧសភា ។
ប៉ុន្តែអត្រាគ្មានការងារធ្វើសម្រាប់អ្នកដែលមានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំនៅក្នុងតំបន់មួយចំនួនបានកើនឡើងដល់ ២០.៨ ភាគរយនៅក្នុងខែឧសភា ហើយនេះគឺជាតួលេខដ៏អាក្រក់បំផុត បើប្រៀបធៀបទៅនឹងទិន្នន័យដែលមាននៅក្នុងឆ្នាំ ២០១៨ ។

ពាក់ព័ន្ធនឹងបញ្ហានេះ សាកលវិទ្យាល័យនៅទូទាំងប្រទេសចិនកំពុងព្យាយាមជួយនិស្សិតស្វែងរកការងារដោយអនុញ្ញាតឲ្យមន្ត្រីក្រុមហ៊ុនធ្វើការសម្ភាសន៍ការងារនៅនឹងកន្លែងតែម្ដង ខណៈអាជីវកម្មប្រហែល ១០០ បានបង្កើតស្តង់សម្ភាសន៍នៅឯទីតាំងមួយចំនួនផងដែរក្នុងទីក្រុង Guangzhou ក្នុងខេត្ត Guangdong កាលពីថ្ងៃសៅរ៍ ។
និស្សិតផ្នែកវិទ្យាសាស្ត្រម្នាក់បាននិយាយថា គាត់ពិបាករកការងារធ្វើណាស់ ដោយសារតែក្រុមហ៊ុនជាច្រើនហាក់ដូចជាមិនមានឆន្ទៈក្នុងការជួលបុគ្គលិកឡើយ ។

ចំណែកនិស្សិតផ្នែកហិរញ្ញវត្ថុម្នាក់ក៏បាននិយាយដែរថា ជាទូទៅក្រុមហ៊ុនមិនបានឆ្លើយតបអ្វីឡើយ នៅពេលដែលនាងដាក់ពាក្យសុំធ្វើការ ។ យ៉ាងហោចណាស់នាងសង្ឃឹមថា នឹងស្វែងរកកម្មសិក្សាមួយ ទោះជានាងមិនអាចធ្វើការងារនេះជាអចិន្ត្រៃយ៍ក៏ដោយ ។
ទន្ទឹមនោះ អ្នកវិភាគនិយាយថា ប្រទេសចិនប្រឈមមុខនឹងអតុល្យភាពការងារ ដែលបណ្ដាលមកពីការកើនឡើងកម្រិតនៃសមិទ្ធិផលសិក្សា ខណៈដែលឧស្សាហកម្មដូចជា ការផលិតកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ បញ្ហាចំនួន ៣ ដែលលោក Blinken នឹងលើកយកមកពិភាក្សាជាមួយ ចិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


