ជីវិតកម្សាន្ដ
សូ ដានីតា បញ្ជាក់ថា នាងជាជនរងគ្រោះទទួលថ្មបាក់រឿងដោះបំណុលតុងទីន
អ្នកនាង សូ ដានីតា ដែលជាតារាចម្រៀង និងសម្ដែងល្បីឈ្មោះ ថ្មីៗនេះបានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលនាងកំពុងប្រឈមជាមួយការលេងតុងទីន ត្រូវគេបោកមិនសង។ នាងថា ខ្លួនគឺជាជនរងគ្រោះដោយសារកូនតុងទីនជាច្រើនគេចវេះធ្វើឲ្យរ៉ាប់រងតែម្នាក់ឯង។

តារាស្រីកូនមួយ សូ ដានីតា បានរៀបរាប់ហេតុផលដូច្នេះថា «រៀនអានរៀនចាំសាជាថ្មីអ្វីៗ នៃការលាបពណ៌ក៏មានច្រើនមកលើខ្ញុំរួចហើយ អរគុណពិភពលោកដែលតែងតែមានមនោសញ្ចេតនាក្លែងក្លាយមកលើរូបខ្ញុំរហូតមក។ ហើយពួកអ្នកបោកខ្ញុំទៅឲ្យខ្ញុំទទួលថ្មបាក់តែម្នាក់ឯង ល្មមក្រោកពីងាប់នៅ? លុយតុងទីនខ្ញុំសងគេ គេប្រមាថខ្ញុំ ខ្ញុំរ៉ាប់រងក៏ព្រោះតែពួកសន្តានអន់ជាងសត្វឯងទាំងអស់ហ្នឹង»។

តារាចម្រៀងអ្នកនាង សូ ដានីតា បានបន្ថែមទៀតថា «រៀបចំផុសម្ដង ១ ម្ដង ១ ឲ្យគេស្គាល់មុខពួកបោក និងមិនឲ្យពួកអ្នកឯងមានមុខធ្វើការអ្វីបាន ព្រោះបាត់ឈឹងយកលុយរត់គេចបាត់ស្រមោល»។ ក្នុងនោះក៏មានការលើកទឹកចិត្តអ្នកនាង សូ ដានីតា ផងដែរ ដោយខ្លះថា ស៊ូឡើង មានមិនដែលបីដំណ ក្រមិនដែលបីជំនាន់ ឲ្យតែសល់ជីវិតត្រូវតែមានសង្ឃឹម។

សូមបញ្ជាក់ដែរថា នាអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានតារាប្រុស-ស្រីល្បីៗមួយចំនួន បានផ្ទុះនូវរឿងរ៉ាវដ៏រសើប និងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរប្រហែលគ្នាជុំវិញការលង់ខ្លួនអស់លុយរាប់សិបម៉ឺនដុល្លារ ដោយហេតុផលផ្សេងៗគ្នា ពាក់ព័ន្ធបញ្ហា នៃការលេងតុងទីននេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


