ព័ត៌មានជាតិ
នាយកឧត្តមសេនីយ៍ នាង ផាត ណែនាំអាជ្ញាធរយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋ
លោកនាយកឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី១ ថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក បានណែនាំខ្ពស់ក្រុមអាជ្ញាធរនៅថ្នាក់មូលដ្ឋានយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការជួយដោះស្រាយនូវរាល់បញ្ហា និងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ លោក បន្តថា អាជ្ញាធរមិនត្រូវទុកបញ្ហារបស់ពលរដ្ឋចោលនោះទេ គឺត្រូវគិតគូរពិភាក្សាដើម្បីដោះស្រាយ ហើយប្រសិនបើរឿងណាផុតលទ្ធិភាព ឬដែនសមត្ថកិច្ចរបស់អាជ្ញាធរថ្នាក់ខណ្ឌ ត្រូវរាយការណ៍មកថ្នាក់លើបន្ថែម ដើម្បីបន្តរិះរកយន្តការណ៍ដោះស្រាយ។

ការណែនាំនេះ ធ្វើឡើងក្នុង ពិធីបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅមហោស្រព ចេនឡា ស្ថិតក្នុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពិធីនេះ មានការចូលរួមពី លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកជា ពិសី អភិបាលខណ្ឌទួលគោក ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរយនាក់ មកពីតាមបណ្តាសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក។

លោក ម៉ែន សិរី មានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣នេះ ធ្វើឡើងក្រោមប្រធានបទចំនួន៣ រួមមាន៖ ទី១ ការងារសន្តិសុខ សណ្តាប់ធ្នាប់, ទី២ ការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ការងារបរិស្ថាន និងអនាម័យ រួមទាំងការងារអភិវឌ្ឍន៍សហគមន៍ និងទី៣ ការងារផ្តល់សេវាសាធារណៈជូនប្រជាជនក្នុងមូលដ្ឋាន។

នៅក្នុងវេទិកាខាងលើ អាជ្ញាធរ បានអនុញ្ញាតពលរដ្ឋដែលចូលរួមឡើងនិយាយដោយផ្ទាល់ពី បញ្ហា និងទុក្ខលំបាកដែលកំពុងប្រឈម ឬក៏អាចសសេរលើក្រដាសដាក់ចូលក្នុងប្រអប់ព័ត៌មាន ដើម្បីក្រុមការងារអាជ្ញាធរ យកមកពិនិត្យ និងដោះស្រាយជូន។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានកោតសសើរចំពោះការរីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ។ ការអភិវឌ្ឍនេះ គឺបានមកពីកត្តាសុខសន្តិភាព ហើយកត្តាសន្តិភាព គឺបានមកពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខថ្នាក់ដឹកនាំ បានខិតខំស្វែងរកសន្តិភាពដោយភាពលំបាកជូនពលរដ្ឋ និងសង្គមជាតិទាំងមូល៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


