ព័ត៌មានជាតិ
កម្ពុជា អាចក្លាយជាប្រទេសអភិវឌ្ឍន៍ទៅបាន លុះត្រាយុវជនរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានអះអាងថា ដើម្បីឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ទៅបាន លុះត្រាណាពលរដ្ឋ និងយុវជន រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបានប្រាប់កម្ពុជាថ្មីថា ការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាមានសារសំខាន់ណាស់ដល់សេដ្ឋកិច្ចជាតិ ព្រោះថាប្រទេសជាតិមួយមានការរីកចម្រើនទៅបានលុះត្រាតែសម្បូរទៅដោយធនធានមនុស្សដែលមានជំនាញ និងវិជ្ជាជីវៈ សូម្បីតែប្រទេសសាំងហ្គាពួរមានសេដ្ឋកិច្ចជឿនលឿន ក៏យុវជនរៀនខាង TVET ច្រើនជាងរៀននៅតាមឧត្ដមសិក្សាដែរ។

លោក បានអះអាងទៀតថា «ការរៀន TVET ប្រៀបបានបីដូចជាមានធនាគារដាក់តាមខ្លួនអីចឹង ដែលធ្វើដំណើរទៅណាមានការងារធ្វើ និងមានប្រាក់ចាយរហូត ព្រោះថារៀន TVET អនុវត្តច្រើន រៀនទ្រឹស្ដីតិច រៀនចប់ទទួលបានការងារធ្វើភ្លាមៗ ព្រោះទីផ្សារមានតម្រូវការច្រើន»។

លោកអគ្គនាយក បានបញ្ជាក់ថា បច្ចុប្បន្នក្នុង ១ ឆ្នាំៗ មានសិស្សសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈប្រមាណ ៩ ម៉ឺននាក់ ហើយពេលចប់ការសិក្សាគេទទួលយកធ្វើការតែម្ដង មានប្រាក់ខែសមរម្យ។ ចំណែកអ្នកមិនចង់ធ្វើការអាចទៅបើកមុខរបរផ្សេងៗទៅតាមជំនាញរៀងៗខ្លួនដោយខ្លួនឯង។
លោកអគ្គនាយក បានឲ្យដឹងទៀតថា ប្រសិនបើទៅថ្ងៃមុខយុវជនមិនមានជំនាញច្បាស់លាស់ទេ នឹងជួបការលំបាកហើយ ព្រោះថាប្រទេសជាតិ ក៏ដូចជាពិភពលោក ត្រូវការធនធានដែលមានជំនាញ និងបច្ចេកទេសកាន់តែខ្ពស់ ឆ្លើយតបតាមឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបៗ។
លោកអគ្គនាយក បានអំពាវនាវដល់សហគមន៍ គ្រួសារសិស្សានុសិស្ស យុវជន ជនងាយរងគ្រោះ និងសាធារណជន ងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


