កីឡា
លោកគ្រូ សាន សៅយ៉ាន់ និយាយពីការប៉ះគ្នារវាង ឈឿង ល្វៃ និង សាមី
លោក សាន សៅយ៉ាន់ គ្រូបង្វឹកប្រដាល់ប្រចាំក្លិបសៅយ៉ាន់នាគាជឿជាក់លើអ្នកប្រដាល់ ឈឿន ល្វៃ នឹងទទួលបានជ័យជម្នះលើអ្នកលេងឆ្លងដែនថៃ សាមី បានឆាមេក នៅយប់ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា។

ឈឿន ល្វៃ ជាកូនសិស្សរបស់លោក សាន សៅយ៉ាន់ ក្នុងក្រុមឃីកបុកស៊ីងជម្រើសជាតិកម្ពុជាដែលបានឈ្នះមេដាយមាសស៊ីហ្គេម លើកទី៣២ កាលពីខែឧសភាកន្លងទៅ ដូច្នេះគ្រូបង្វឹកមកពីខេត្តបន្ទាយមានជ័យរូបនេះបានស្គាល់ច្បាស់ពីសមត្ថភាពរបស់កូនសិស្ស។
លោក សាន សៅយ៉ាន់ បាននិយាយថា ៖«ល្វៃហាត់ពេញល្អតើ! និយាយទៅវ៉ៃមិនឈ្នះល្វៃទេ។ ល្វៃវ៉ៃមានក្បាច់ល្អ បើល្វៃមិនអស់ស៊ុហ្វទេ មិនងាយឈ្នះទេ»។
កីឡាករទាំងពីរបានជួបគ្នាម្តងហើយកាលពីដើមខែមេសា ដែលពេលនោះ អ្នកលេងគុនខ្មែរបានវ៉ៃឲ្យអាជ្ញាកណ្តាលរាប់កីឡាករថៃដល់ទៅ២ដង ប៉ុន្តែសាមីបានតស៊ូវិញរហូតទាត់ឲ្យ ល្វៃ បោះបង់ចោលការប្រកួតក្នុងទឹកទី៣។
សម្រាប់ការជួបគ្នាលើកទី២នេះនឹងត្រូវប្រើ៣ទឹកប៉ុណ្ណោះដែលបានក្លាយជាជំនួបមួយអ្នកគាំទ្រទន្ទឹងរង់ចាំ បន្ទាប់ពីលើកទី១ធ្វើឲ្យអ្នកគាំទ្រមិនអស់ចិត្ត។ អ្វីដែលកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទៀតនោះគឺជុំវិញចំណាត់ការរបស់អាជ្ញាកណ្តាលដែលបានចាប់កីឡាករ សាមី រាប់៨លើកទី២ ដែលបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត។

មុនការប្រកួតលើកនេះ ឈឿង ល្វៃ កាន់តែមានកម្លាំងចិត្ត ដោយមានឧកញ៉ា ស្រី ចាន់ថន បានប្រកាសឧបត្ថម្ភម៉ូតូធំ១គ្រឿងដល់អ្នកលេងគុនខ្មែរ ប្រសិនបើឈ្នះកីឡាករ សាមី។
ចាប់តាំងពីប្រកួតចាញ់ សាមី កាលពីខែមេសានោះមក ឈឿង ល្វៃ មិនបានឡើងប្រកួតគុនខ្មែរទេដោយសាររូបគេបានហ្វឹកហាត់ក្នុងក្រុមឃីកបុកស៊ីងជម្រើសជាតិកម្ពុជារហូតបានប្រកួតឈ្នះមេដាយមាសស៊ីហ្គេម។
ឈឿង ល្វៃ ជាកីឡាករល្អក្បាច់គឺទាត់ កែង និងជង្គង់ ប៉ុន្តែភាពស៊ូធន់របស់គេនៅមានកម្រិត ដែលងាយបាក់ស្រុតនៅពេលត្រូវដៃគូវៃចំធ្ងន់ៗ ខណៈកីឡាករថៃ សាមី ជាប្រភេទកីឡាករស៊ូ រឹងមាំ និងវ៉ៃក្បាច់មួយៗតាមរយៈការទាត់ និងកណ្តាប់ដៃ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


