ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ប្រាប់ពីរបៀបដែលមនុស្ស៥នាក់ស្លាប់ ក្នុងយានជ្រមុជទឹក Titan
អតីតវេជ្ជបណ្ឌិតកងទ័ពជើងទឹកអាមេរិក បានបង្ហាញពីរបៀបដែលមនុស្ស៥នាក់នៅក្នុងយានជ្រមុជទឹក Titan ស្លាប់ ពេលវាផ្ទុះនៅបាតមហាសមុទ្រ។

អ្នកជំនាញ Dale Molé អតីតនាយកផ្នែកវេជ្ជសាស្ត្រក្រោមសមុទ្រ និងសុខភាពវិទ្យុសកម្មសម្រាប់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រាប់ DailyMail ថា ការស្លាប់របស់អ្នកទាំង៥ គឺត្រឹមមួយប្រិចប៉ុណ្ណោះ ហើយគ្មានការឈឺចាប់វេទនាអ្វីសោះឡើយ។
លោក Molé និយាយថា “ដោយសារតែសម្ពាធទឹកខ្លាំង បានធ្វើឲ្យយាននោះផ្ទុះ។ វាកើតឡើងត្រឹមមួយប្រិចប៉ុណ្ណោះ ពួកគេទាំងនោះ មិនទាំងបានដឹងមុនផងថា ពួកគេជិតស្លាប់ហើយ ឬមានអ្វីកើតឡើងចំពោះពួកគេនោះទេ។ វាប្រៀបដូចជាការដែលអ្នកបិទកុងតាក់ភ្លឹបអ៊ីចឹង។ ០.០០១វិនាទីនេះពួកគេនៅរស់ ០.០០១វិនាទីក្រោយ ពួកគេស្រាប់តែស្លាប់”។

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនា ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ៥នាក់ បានស្លាប់អស់ហើយដោយសារការផ្ទុះដ៏មហន្តរាយ។
ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងមួយដែលពោរពេញទៅដោយបំណែក ត្រូវបានយានប្រតិបត្តិការពីចម្ងាយ រកឃើញនៅក្នុងតំបន់ជិតខ្មោចកប៉ាល់ទីតានិក។

យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince ប្រហែលមួយម៉ោង និង ៤៥ នាទី បន្ទាប់ពីការទម្លាក់ចូលទៅក្នុងទឹក ដើម្បីធ្វើដំណើរចុះទៅមើលខ្មោចកប៉ាល់ទីតានិក កាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា។
នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, ទាហានជើងទឹកបារាំង Paul-Henry Nargeolet, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood គឺជាមនុស្សទាំង៥ ដែលជិះនៅក្នុងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមហ៊ុន OceanGate ប្រឈមការចោទប្រកាន់ពីបទ “មនុស្សឃាតដោយធ្វេសប្រហែស”
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


