ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតលាន់មាត់សរសើរ Song Hye Kyo ក្រោយបង្អួតសម្រស់ក្នុងកម្មវិធីមួយ
ត្រលប់ទៅព្រឹត្តិការណ៍ម្តងទៀត តារាសម្ដែងស្រី Song Hye Kyo ថ្មីៗនេះបានចូលរួមជាមួយ Misha ដែលជាម៉ាកយីហោសំលៀកបំពាក់ប្រណីតរបស់ប្រទេសកូរ៉េ ទើបតែចេញលក់បណ្តុំថ្មីមុនរដូវស្លឹកឈើជ្រុះ (PRE-FALL Collection) នៃឆ្នាំ ២០២៣ កាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែមិថុនា។

ព្រឹត្តិការណ៍នេះសារព័ត៌មានដ៏ល្បី Dispatch Dipe បានដាក់ចំណងជើងធំៗថា “Song Hye Kyo បង្អួតចង្កេះរបស់នាង (មានន័យថាចង្កេះស្ដើង) នាងនៅតែស្ថិតក្នុងគ្រាដ៏ល្អបំផុតនៃជីវិតរបស់នាង”។
ប្រព័ន្ធផ្សព្វផ្សាយក៏បានបញ្ជាក់ផងដែរ តួឯកស្រីក្នុងរឿង “Descendants f the sun” ស្លៀកសំលៀកបំពាក់ប្រចាំថ្ងៃថ្មីរបស់ Misha រួមជាមួយនឹងម៉ូដសក់ធម្មជាតិរបស់នាង ព្រមទាំងបង្ហាញនូវស្ទីលទំនើបទាន់សម័យដែលទស្សនិកជនសុទ្ធតែដឹងនិងឃើញនៅក្នុងរឿង “The Glory” ដែលជាខ្សែភាពយន្តកំពុងទទួលបានភាពល្បីល្បាញខ្លាំងនាពេលនេះផងដែរ។
យ៉ាងណាមិញ សម្រស់របស់អ្នកមេម៉ាយចាយរាងរូបនេះត្រូអ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិដូចៗគ្នាថា នាងស្អាតណាស់ ចង្កេះពិតជាតូចស្ដើង ទោះបីនាងកាន់តែចាស់ទៅហើយ។ ប៉ុន្តែសម្រស់របស់នាងមិនប្រែប្រួលទាល់តែសោះ។
លើសពីនេះទៀត សម្រស់របស់ Song Hye Kyo តែងតែត្រូវមហាជនជាច្រើនលើកមកនិយាយសរសើរមិនដាច់ពីមាត់ ទាំងភាពក្មេងជាងវ័យឬសំលៀកបំពាក់ដែលនាងស្លៀកចូលរួមកម្មវិធីនានា ខណៈនាងគឺជានិន្នាការសម្រស់របស់ស្រីៗទូទាំងពិភពលោកដូចគ្នា៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួមិត្តជិតស្និទ្ធ Song Hye Kyo ក្នុងរឿង “Descendants of the Sun” បង្ហាញមុខម្ដងនេះ ប្លែកខុសមុនច្រើន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


