ព័ត៌មានអន្ដរជាតិ
កាហ្វេ វៀតណាម នឹងត្រូវហាមឃាត់នាំចេញទៅទីផ្សារ អឺរ៉ុប បើមិនអនុវត្តតាមច្បាប់ថ្មី
សហភាពអឺរ៉ុប (EU) គ្រោងនឹងហាមឃាត់ការនាំចូលកាហ្វេដែលផលិតនៅលើដីដែលកាប់បំផ្លាញព្រៃឈើ ឬរិចរិលចាប់ពីចុងឆ្នាំ ២០២៤ តទៅ ដោយដាក់សម្ពាធលើវិស័យកាហ្វេវៀតណាមឲ្យប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តតាមបទប្បញ្ញត្តិថ្មីនេះ ។

ច្បាប់ថ្មីរបស់ EU នេះ ជាផ្នែកមួយនៃបទប្បញ្ញត្តិគ្មានការកាប់បំផ្លាញព្រៃឈើ (EUDR) ដែលត្រូវបានអនុម័តថ្ងៃទី១៩ ខែមេសា ដើម្បីធានាថា ផលិតផលដែលពលរដ្ឋសហភាពអឺរ៉ុបប្រើប្រាស់ គឺមិនបានរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ ឬការរិចរិលព្រៃឈើទូទាំងពិភពលោក ។
យោងតាមសមាគមកាហ្វេ និងកាកាវវៀតណាម (Vicofa) បានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅខែធ្នូ ឆ្នាំ ២០២៤ និងខែមករា ឆ្នាំ ២០២៥ ដែលមានន័យថា វិស័យកាហ្វេវៀតណាមមានពេលប្រហែល ១៨ ខែទៀតដើម្បីរៀបចំខ្លួនបំពេញតាមស្តង់ដាររបស់ EUDR ។

ចំពោះច្បាប់ថ្មីនេះដែរ លោក Nguyen Nam Hai ប្រធានក្រុមហ៊ុន Vicofa យល់ឃើញថា វាជាបញ្ហាប្រឈមមួយចំពោះឧស្សាហកម្មកាហ្វេដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់វៀតណាម ចាប់តាំងពីព្រៃឈើ ៩ ម៉ឺនហិកតាដែលបានបាត់បង់ក្នុងឆ្នាំ ២០២១ ហើយមានប្រហែល ៨ ពាន់ហិកតាស្ថិតនៅក្នុងតំបន់ដាំដុះកាហ្វេ ។
ទន្ទឹមនឹងនេះ ការអនុលោមយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិថ្មីនេះ នឹងជួយឲ្យផលិតផលកាហ្វេរបស់ប្រទេសវៀតណាម មានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ EU ជាងផលិតផលមកពីប្រទេសដែលមិនទាន់បានឆ្លើយតបតាមច្បាប់ថ្មីមួយនេះ ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់កាហ្វេវៀតណាម ដោយក្នុងឆ្នាំ ២០២២ វៀតណាមនាំចេញកាហ្វេដល់ទៅ ៦៦២,០០០ តោន ដែលមានតម្លៃជិត ១.៦៨ ពាន់លានដុល្លារ ខណៈវៀតណាម គឺជាអ្នកផ្គត់ផ្គង់កាហ្វេធំបំផុតទី២ របស់ប្លុកនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Tuoi Tre
ចុចអាន ៖ អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមាសដែលផ្ដល់មូលនិធិដល់ទាហានស៊ីឈ្នួល រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


