ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ត្រូវបង្ខំចិត្តនាំចូលថាមពលពីប្រទេសផ្សេង ក្រោយបិទរោងចក្រនុយក្លេអ៊ែរ
អាល្លឺម៉ង់ដែលធ្លាប់ជាប្រទេសផ្គត់ផ្គង់ថាមពល ប៉ុន្តែពេលនេះត្រូវបង្កើនការនាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលសម្រេចបិទរោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីគាំទ្រដល់ប្រភពថាមពលកកើតឡើងវិញ ។

បច្ចុប្បន្នអាល្លឺម៉ង់មិនអាចបំពេញតម្រូវការរបស់ខ្លួនជាមួយនឹងថាមពលដែលផលិតក្នុងស្រុកបានទៀតនោះទេ ដោយសារតែគោលនយោបាយថាមពលបៃតង ត្រូវបិទរោងចក្រថាមពលនុយក្លេអ៊ែរ ហើយបញ្ហានេះនាំឲ្យទីក្រុងបែរឡាំង ពឹងផ្អែកលើការនាំចូលអគ្គិសនីដែលផលិតនៅរោងចក្របរមាណូរបស់បារាំង និងពឹងលើការផ្គត់ផ្គង់ថាមពលដែលផលិតនៅរោងចក្រធ្យូងថ្មក្នុងសាធារណរដ្ឋឆេក ។
ចំណែកបើតាមនាយកប្រតិបត្តិឧស្សាហកម្មអាល្លឺម៉ង់បានឲ្យដឹងថា កង្វះខាតថាមពលអគ្គិសនីនេះ នាំឲ្យមានបញ្ហាការប្រកួតប្រជែងក្នុងឧស្សាហ៍កម្មអាល្លឺម៉ង់ ដោយសារតម្លៃថាមពលខ្ពស់ បន្ទាប់ពីវិនិយោគិនបានដកទឹកប្រាក់វិនិយោគច្រើនជាង ១៣២ ពាន់លានដុល្លារចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់មួយនេះរួចទៅហើយ ។

ពាក់ព័ន្ធជាមួយបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ អាល្លឺម៉ង់បានសន្យាបោះបង់ចោលថាមពលនេះ ក្រោយមហន្តរាយរោងចក្រហ្វូគូស៊ីម៉ានៅជប៉ុនឆ្នាំ ២០១១ ខណៈកាលពីខែមេសា ទីក្រុងបែរឡាំងបានបិទស្ថានីយថាមពលនុយក្លេអ៊ែរចំនួន ៣ របស់ខ្លួន ដោយបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររយៈពេល ៦ ទសវត្សរ៍ ដើម្បីគាំទ្រដល់ការផលិតអគ្គិសនីឡើងវិញ និងឲ្យបានពេញលេញនៅឆ្នាំ ២០៣៥ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


