កីឡា
ពេលនេះ តើក្លិបកម្ពុជាណាខ្លះបាននាំចូលកីឡាករអាស៊ានត្រៀមរដូវកាលថ្មី?
ជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មីដែលនឹងចាប់ផ្តើមនាថ្ងៃទី៥ ខែសីហាខាងមុខតម្រូវឲ្យក្លិបជាសមាជិកទាំង១០ប្រើប្រាស់កីឡាករអាស៊ាន១រូបក្នុងចំណោមកីឡាករបរទេស៦រូបដែលត្រូវចុះបញ្ជី។
រហូតដល់ពេលនេះ មានក្លិបលីគកំពូលកម្ពុជាមួយចំនួនបានបង្ហាញកីឡាករអាស៊ានជាផ្លូវការហើយដែលភាគច្រើនជាកីឡាករជម្រើសជាតិទីម័រខាងកើត ខណៈក្លិបមួយចំនួនទៀតនៅមិនទាន់មានដំណឹងពីការនាំចូលកីឡាករអាស៊ានទេ។
គិរីវង់សុខសែនជ័យ
ក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវបាននាំចូលកីឡាករជម្រើសជាតិទីម័រខាងកើត Zenivio Mota ដើម្បីត្រៀមខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ដែលតម្រូវឲ្យមានកីឡាករកូតាអាស៊ាន១រូប។ កីឡាកររូបនេះធ្លាប់លេង SLB Laulara របស់លីគកំពូលទីម័រខាងកើត។
អាយអេសអាយ ដង្កោសែនជ័យ
សមាជិកថ្មីនៃលីគបាល់ទាត់កំពូលកម្ពុជាបាននាំចូលកីឡាករជម្រើសជាតិទីម័រខាងកើត Jhon Frith សម្រាប់រដូវកាលថ្មី២០២៣-២៣។ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិប SLB Laulara មុនពេលចូលអាយអេសអាយ ដង្កោសែនជ័យ។
វិសាខា
ក្លិបបាល់ទាត់វិសាខាបានចុះកុងត្រាយកខ្សែប្រយុទ្ធជម្រើសជាតិទីម័រខាងកើត Mouzinho Lima កាលពីដើមឆ្នាំ២០២៣ ប៉ុន្តែបានឲ្យក្លិប Sport Laulara e Benfica ខ្ចីជើងឯក។ ស្របពេលខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤តម្រូវឲ្យមានកីឡាករកូតាអាស៊ាន១រូប ដូច្នេះកីឡាករអាយុ២១ឆ្នាំរូបនឹងវិលត្រឡប់មកវិសាខាវិញសម្រាប់រដូវកាលថ្មីចាប់ផ្តើម។ រូបគេធ្លាប់លេងឲ្យក្លិបកម្ពុជាអង្គរថាយហ្គឺរមួយរដូវកាល មុនពេលចូលរួមជាមួយវិសាខា និងធ្លាប់លេងក្លិប Sport Laulara e Benfica របស់លីគកំពូលទីម័រខាងកើតពីឆ្នាំ២០២០-២០២២។
ព្រៃវែង
ក្លិបខេត្តព្រៃវែងបាននាំយកកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា Thiha Zaw សម្រាប់រដូវកាលថ្មី២០២៣-២៤។ ខ្សែបម្រើប្រយុទ្ធអាយុ២៩ឆ្នាំលេខ៩រូបនេះធ្លាប់លេងឲ្យក្រុមខេត្តកោះកុង Shan United និងក្លិប Ayeyawaddy United ពីឆ្នាំ២០១២-២០២៣។
អង្គរថាយហ្គឺរ
ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបបានចុះកុងត្រាយកកីឡាករជម្រើសជាតិហ្វីលីពីន Pocholo Arellano Bugas សម្រាប់រដូវកាល២០២៣-២៤។ ខ្សែបម្រើស្លាបអាយុ២១ឆ្នាំធ្លាប់លេងឲ្យក្លិប United City និង Azkals Development Team ពីឆ្នាំ២០២០-២០២៣។
ព្រះខ័នរាជស្វាយរៀង
ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមិនទាន់បានប្រកាសជាផ្លូវការពីកូតាកីឡាករអាស៊ានទេ ប៉ុន្តែតាមដំណឹងក្រៅផ្លូវការទំនងជាយកខ្សែបម្រើប្រយុទ្ធ Bounphachan Bounkong លេខ១៧របស់ជម្រើសជាតិឡាវ និងក្លិប Young Elephants។
ចំពោះក្លិប៤ផ្សេងទៀតគឺ ក្រសួងការពារជាតិ បឹងកេត ណាហ្គាវើលដ៍ និង ភ្នំពេញក្រោន នៅមិនទាន់មានដំណឹងពីការនាំចូលកូតាឡាករអាស៊ាននៅឡើយទេ ខណៈពួកគេក៏កំពុងត្រៀមខ្លួនយ៉ាងសកម្មសម្រាប់ខេមបូឌានព្រីមៀរលីគរដូវកាលថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង