ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កំពុងអូសទាញប្រទេសផ្សេងទៀត ឲ្យធ្លាក់ចូលក្នុងជម្លោះជាមួយ រុស្ស៊ី
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកក្កដាថា ការប៉ុនប៉ងរបស់អ៊ុយក្រែន ដើម្បីទទួលបានជំនួយយោធាបរទេសបន្ថែមទៀត ហើយការនាំប្រទេសផ្សេងឲ្យចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ គឺមិនអាចផ្លាស់ប្តូរលទ្ធផលចុងក្រោយបានឡើយ។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន លោក Peskov ត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយ លើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនទៅកាន់ប្រទេសប៊ុលហ្គារី ដែលក្នុងនោះ លោក Vladimir Zelensky មានបំណងពិភាក្សាអំពីជំនួយផ្នែកសន្តិសុខបន្ថែមទៀតដល់ទីក្រុងកៀវ។
លោក Peskov និយាយថា “ទីក្រុងកៀវ កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីអូសទាញប្រទេសជាច្រើនដោយផ្ទាល់ មកចូលក្នុងជម្លោះនេះតាមដែលអាចធ្វើបាន”។ លោកបន្ថែមថា ប្រទេសមួយចំនួន បានធ្លាក់ចូលទៅក្នុងអរិភាព ពីក្បាលដល់ចុងជើងរួចទៅហើយ។

លោក Peskov បានបញ្ជាក់ថា លោកមិនមានការភ្ញាក់ផ្អើលទេ ដែលកិច្ចពិភាក្សាបែបនេះកំពុងកើតឡើង។ ការពិភាក្សាទាំងអស់នេះ គឺគ្មានឥទ្ធិពលអ្វី លើលទ្ធផលនៃប្រតិបត្តិការយោធាពិសេសឡើយ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅកាន់ប្រទេសប៊ុលហ្គារី កើតឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងសូហ្វីយ៉ា បានប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់ទីក្រុង កៀវ កាលពីសប្តាហ៍មុន។ ទោះបីជាយ៉ាងណាក៏ដោយ ប៊ុលហ្គារី មិនបានបញ្ជាក់ច្បាស់ថាតើ កញ្ចប់ជំនួយនេះ មានអ្វីខ្លះឬមានតម្លៃប៉ុន្មាននោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី៖ ជម្លោះអាចចប់ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បើអាមេរិក ឈប់ផ្តល់អាវុធឲ្យ អុយក្រែន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


