ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា បាតុករនៅ បារាំង យកអាវុធលោកខាងលិចដែលផ្ដល់ឲ្យ អ៊ុយក្រែន ប្រើប្រឆាំងប៉ូលិស
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាវុធដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចផ្ដល់ទៅឲ្យអ៊ុយក្រែន កំពុងត្រូវបានប្រើប្រាស់ពីសំណាក់ក្រុមបាតុករនៅក្នុងប្រទេសបារាំង ។

លោកស្រី Zakharova បានប្រាប់អ្នកយកព័ត៌មានថា “អាវុធដែលត្រូវបានប្រគល់ទៅឲ្យទីក្រុងកៀវ ដោយប្រទេសលោកខាងលិច អង្គការណាតូ និងបារាំង បានធ្លាក់ទៅដល់កណ្ដាប់ដៃក្រុមបាតុករ ហើយត្រូវបានប្រើប្រាស់ប្រឆាំងនឹងប៉ូលិសនៅក្នុងប្រទេសបារាំង” ។
លោកស្រីបានសង្កត់ធ្ងន់ថា អាវុធដែលបានផ្តល់ទៅឲ្យអ្នកជាតិនិយមណាស៊ី និងពួកហ្វាស៊ីសនៅលើទឹកដីអ៊ុយក្រែន មិនត្រឹមតែបញ្ចប់នៅក្នុងប្រទេសលោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានប្រើប្រាស់ប្រឆាំងនឹងប្រជាជនរបស់ពួកគេផងដែរ” ។

គួរបញ្ជាក់ថា ប្រទេសបារាំងបានទទួលរងនូវភាពចលាចល ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា នៅពេលដែលយុវជនឈ្មោះ Nahel វ័យ ១៧ ឆ្នាំត្រូវប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីមិនគោរពច្បាប់ចរាចរណ៍នៅទីក្រុង Nanterre ជាយក្រុងប៉ារីស ខណៈមន្ត្រីប៉ូលិសដែលប្រព្រឹត្តទង្វើរនេះក៏ត្រូវបានចាប់ខ្លួនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


