ព័ត៌មានអន្ដរជាតិ
លោក Macron អាចនឹងបញ្ជាឲ្យបិទ TikTok, Snapchat និង Twitter បើកុបកម្មនៅ បារាំង កាន់តែអាក្រក់ទៅៗ
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរបារាំងអាចបិទបណ្តាញសង្គមដូចជា TikTok, Snapchat និង Twitter ប្រសិនបើស្ថានភាពចលាចលនៅក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺនទៅៗ ។
លោក Macron បានប្រាប់ទូរទស្សន៍បារាំង BFMTV ថា “យើងត្រូវគិតអំពីបញ្ហាប្រព័ន្ធផ្សព្វផ្សាយសង្គម និងការហាមប្រាមដែលអាចអនុវត្តបាន ហើយប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ យើងប្រហែលជាអាចធ្វើការគ្រប់គ្រង និងបិទប្រព័ន្ធផ្សព្វផ្សាយទាំងនេះតែម្ដង” ។
ទន្ទឹមនោះ លោក Macron ធ្លាប់បានលើកឡើងហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា អាជ្ញាធរបារាំងនឹងកំណត់អត្តសញ្ញាណអ្នកដែលអំពាវនាវឲ្យមានការតវ៉ាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈភាពចលាចលនៅតែកំពុងបន្តកើតមាន បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់ម្នាក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin និងរដ្ឋមន្ត្រីឌីជីថល និងទូរគមនាគមន៍ លោក Jean-Noel Barrot តាមសេចក្តីរាយការណ៍បានព្រមានវេទិកានានាដូចជា TikTok, Snapchat និង Twitter អំពីការទទួលខុសត្រូវរបស់ពួកគេ ហើយបានស្នើសុំការគាំទ្រក្នុងការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះផងដែរ ។
គួរបញ្ជាក់ថា ប្រទេសបារាំងបានទទួលរងនូវភាពចលាចល ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា នៅពេលដែលយុវជនឈ្មោះ Nahel វ័យ ១៧ ឆ្នាំត្រូវប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីមិនគោរពច្បាប់ចរាចរណ៍នៅទីក្រុង Nanterre ជាយក្រុងប៉ារីស ខណៈមន្ត្រីប៉ូលិសដែលប្រព្រឹត្តទង្វើរនេះក៏ត្រូវបានចាប់ខ្លួនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ្នកលេងបណ្ដាញសង្គម បារាំង យករូបភាពបាតុកម្មក្នុងខ្សែភាពយន្តបង្ហោះ បង្កភាពវឹកវរតាមអ៊ីនធឺណិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


