សេដ្ឋកិច្ច
វៀតណាម ខ្ចីលុយបរទេស ២.៥៣ ពាន់លានដុល្លារមកអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេមេគង្គ
វៀតណាមបានខ្ចីលុយចំនួន ២.៥៣ ពាន់លានដុល្លារពីដៃគូបរទេសចំនួន ៦ ដើម្បីយកមកអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៦ នៅតំបន់ដីសណ្តទន្លេមេគង្គ ។

ក្នុងនោះ វៀតណាមបានខ្ចីលុយពីធនាគារអភិវឌ្ឍន៍អាស៊ី, ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង KfW, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, ធនាគារនាំចេញ-នាំចូលកូរ៉េ និងធនាគារពិភពលោក យកមកអភិវឌ្ឍន៍លើគម្រោង ១៦ ដែលមានផ្លូវឆ្នេរប្រវែង ៤១៥ គីឡូម៉ែត្រ តភ្ជាប់ខេត្តចំនួន ៧ ដូចជាខេត្ត Tien Giang, ខេត្ត Ben Tre, ខេត្ត Tra Vinh, ខេត្ត Soc Trang, ខេត្ត Bac Lieu, ខេត្ត Ca Mau និងខេត្ត Kien Giang ដោយចំណាយថវិកាជិត ១.៨ ពាន់លានដុល្លារ រួមទាំងការកែលម្អផ្លូវហាយវ៉េ គម្រោងអាងស្តុកទឹក និងប្រព័ន្ធធារាសាស្រ្តផងដែរ ។
ចំពោះគម្រោង ៨ ផ្សេងទៀតដែលមានប្រវែងសរុប ៤៦៣ គីឡូម៉ែត្រ កំពុងត្រូវបានអភិវឌ្ឍ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ។

ពាក់ព័ន្ធនឹងកម្ចីនេះដែរ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បញ្ជាក់ថា វៀតណាមនៅអាចមានលទ្ធភាពទទួលយកប្រាក់កម្ចីបន្ថែមទៀត ខណៈដែលបំណុលសាធារណៈ និងបំណុលបរទេសត្រូវបានគ្រប់គ្រងយ៉ាងល្អ ។
លោក Pham Minh Chinh បានលើកឡើងថា តំបន់ដីសណ្ដទន្លេមេគង្គមានតួនាទីជាយុទ្ធសាស្ត្រក្នុងការរីកចម្រើនរបស់ប្រទេសជាតិ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក៏នឹងបង្កើតកន្លែងសម្រាប់ទីក្រុងថ្មី តំបន់ឧស្សាហកម្ម ជំរុញកំណើន និងលើកកម្ពស់គុណភាពនៃធនធានមនុស្សក្នុងតំបន់ផងដែរ ។
គួរឲ្យដឹងថា តំបន់ដីសណ្ត គឺជាកន្ត្រកអង្ករ និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃការនាំចេញអាហារសមុទ្ររបស់វៀតណាម ខណៈបច្ចុប្បន្ន វៀតណាមមានផ្លូវល្បឿនលឿនប្រវែង ១៧១ គីឡូម៉ែត្រសម្រាប់ធ្វើការដឹកជញ្ជូន ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន ៖ សំរាមនៅទីក្រុងបាងកកកំពុងគរដូចភ្នំ ទោះមានឡានដឹកជាង ១ ពាន់គ្រឿងក៏ដោយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


