ព័ត៌មានជាតិ
លោកស្រី ភឿង សកុណា ចុះសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមចលនា និងភ្នាក់ងារគណបក្សសង្កេតការណ៍បោះឆ្នោត នៅស្រុកស្វាយទាប
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកាគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និង សមាជិក សមាជិកា ក្រុមការងារចុះជួយស្រុក-ឃុំទាំងអស់ សរុប ៥០០ នាក់ បានចូលរួមក្នុងពិធីសំណេះសំណាល ពិនិត្យលទ្ធផលការងារចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូសសន្លឹកឆ្នោត នៅមូលដ្ឋានឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកាគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារចុះជួយស្រុក-ឃុំ ទាំងអស់ សរុប ៥០០ នាក់ បានចូលរួមក្នុងពិធីសំណេះសំណាល ពិនិត្យលទ្ធផលការងារចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូសសន្លឹកឆ្នោត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។

នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងផ្ដាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមពិនិត្យ ត្រៀមអត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងឯកសារបម្រើការបោះឆ្នោតឲ្យបានរួចរាល់។ ករណីបាត់ ឬ ខូចអត្តសញ្ញាណប័ណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) បានគ្រប់ៗ គ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។

ទន្ទឹមនេះ លោកស្រី ក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ កុំបីខាន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ និងមានរូបសញ្ញា«ទេវតាបាចផ្កា» នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧ និង ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

នៅចុងបញ្ចប់ នៃកម្មវិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប ក៏បានដឹកនាំសមាជិកទាំង ៥០០ នាក់ សាកល្បងគូសសន្លឹកឆ្នោត នៅក្នុងប្រអប់លេខរៀងទី ១៨ ឲ្យបានត្រឹមត្រូវ៕












-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


