ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ ទាត់ចោលការផ្សាយព័ត៌មានប្រឌិតមួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានបែបប្រឌិតមួលបង្កាច់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីសំណាក់សារព័ត៌មានបរទេសខេមបូឌាដេលី។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់យ៉ាងដូច្នេះថា៖«កន្លងមកនេះ ខេមបូឌាដេលី បានផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកនូវព័ត៌មានមិនពិត ដែលមានចរិតនយោបាយ ប្រឌិត មួលបង្កាច់ អំពីស្ថានការណ៍កម្ពុជា មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគ្រួសាររបស់សម្ដេច។

* កាសែតមួយនេះ បានមួលបង្កាច់ បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ហើយធ្វើមិនឃើញ មិនដឹងមិនឮអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សហប្រតិបត្តិអន្តរជាតិ យ៉ាងជិតស្និទ្ធពីបណ្ដាប្រទេស ក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យ ទទួលបានការអបអរសាទរ ការគាំទ្រ ការសហការ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
* គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្តរបស់កាសែតមួយនេះ ដែលតែងតែប្រឌិត មួលបង្កាច់ ចោទប្រកាន់ លាបពណ៌ដល់សម្ដេចតេជោ និងគ្រួសារ ក្នុងគោលបំណងបង្ខូចកិត្តិយសវិរបុរស សន្តិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំជាតិ និងប្រជាជនកម្ពុជា។
* ឧបាយកលខ្មៅកខ្វក់របស់កាសែតខេមបូឌាដេលីនេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយជំនឿជឿជាក់ គោរពស្រឡាញ់ចំពោះសម្ដេចតេជោ និងគ្រួសាររបស់សម្ដេច ពីសំណាក់ ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានឡើយ។
* ការផ្សព្វផ្សាយរបស់កាសែតថោកទាបមួយនេះ គ្រាន់តែបានបង្ហាញដល់មហាជនជាតិ អន្តរជាតិ ឲ្យឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិចបំផ្លាញខឿនសន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ទៀតថា កាសែតមួយនេះ គួររៀនសូត្រឡើងវិញពីវិជ្ជាជីវៈសារព័ត៌មាន សីលធម៌ ហើយត្រូវយកខួរក្បាលគិតពិចារណា កុំធ្វើតាមតែការញុះញង់ បញ្ជាល្ងឹតល្ងង់របស់ចៅហ្វាយ នាយអមិត្តដូចពេលនេះ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


