កីឡា
ក្រុមបាល់ទាត់នារីកម្ពុជា ប៉ះ ឡាវ រសៀលថ្ងៃនេះដើម្បីឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ AFF Women’s Cup លើកទី២
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប្រកួតជាមួយ ក្រុមនារី ឡាវ វេលាម៉ោង ៣:៤៥នាទីរសៀល ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ក្រុមនារីកម្ពុជា បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ ១ ពូល B បន្ទាប់ពីឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-១ និង ស្មើជាមួយ ឥណ្ឌូណេស៊ី ដោយលទ្ធផល ១-១។ ចំណែក ក្រុមនារី ឡាវ ជាក្រុមលេខ ២ ក្នុងពូល A ដែលរកបាន ២ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើម្ចាស់ផ្ទះ ម៉ាឡេស៊ី ១-១ និង ស្មើ សិង្ហបុរី ១-១។
ចំណែក ក្រុមនារី ឥណ្ឌូណេស៊ី លេខ ២ ពូល B មាន ៤ ពិន្ទុ បន្ទាប់ពីឈ្នះ ទីម័រខាងកើត ២-០ និងស្មើ កម្ពុជា ១-១ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួប ក្រុមនារីសិង្ហបុរី ដែលជាក្រុមលេខ ១ ពូល A។ ក្រុមនារីសសិង្ហបុរី បានស្មើ ឡាវ ១-១ និង បានឈ្នះម្ចាស់ផ្ទះ ម៉ាឡេស៊ី ៣-១។

ក្រុមនារីកម្ពុជា និង នារីឡាវ ធ្លាប់មានប្រវត្តិជួបគ្នាតែ ២ ដងប៉ុណ្ណោះ ក្នុងនោះ ឡាវ មិនធ្លាប់ឈ្នះ កម្ពុជា ឡើយ។ ជួបគ្នាលើកទី១ ក្នុងពានរង្វាន់ AFF Women’s Championship ឆ្នាំ ២០២២ ក្រុមទាំងពីរបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ និងការជួបគ្នាលើកទី២ កម្ពុជា បានឈ្នះ ឡាវ ដោយលទ្ធផល ២-០ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ផ្អែកលើគុណភាពរបស់ ក្រុមទាំងពីរ គឺ កម្ពុជា មានកម្រិតល្អជាង ឡាវ ដូច្នេះមានសង្ឃឹមខ្ពស់ក្នុងការទទួលបានជ័យជម្នះដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ បន្ទាប់ពីបានឡើងវគ្គផ្តាច់ព្រ័ត្រ លើកទី១ កាលពីឆ្នាំ ២០២៤។ ជាមួយគ្នានេះ ក្រុមនារីឥណ្ឌូណេស៊ី ក៏សង្ឃឹមច្រើនក្នុងការទទួលបានជ័យជម្នះលើក្រុមនារី សិង្ហបុរី ដែរ។ ទោះបីជាយ៉ាងណា ការជួបគ្នាចុងក្រោយ ឥណ្ឌូណេស៊ី បានចាញ់ សិង្ហបុរី ២-០ ក្នុងជំនួបមិត្តភាពកាលពីដើមខែមិថុនាកន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា ពាន AFF Women’s Cup លើកទី១ កាលពីឆ្នាំ ២០២៤ ក្រុមនារីឥណ្ឌូណេស៊ី ជាម្ចាស់ជើងឯក ក្រុមនារីកម្ពុជា លេខ ២ និងក្រុមនារី សិង្ហបុរី លេខ ៣។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ លេខ ២ និងលេខ ៣ ទទួលបានកៅអី ឡើងទៅប្រកួតពានរង្វាន់នារីកម្រិតទី១ប្រចាំតំបន់អាស៊ាន AFF Women’s Championship ឆ្នាំ ២០២៦៕
កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦
- កម្ពុជា vs ឡាវ ម៉ោង ៣:៤៥ នាទីរសៀល
- សិង្ហបុរី vs ឥណ្ឌូណេស៊ី ម៉ោង ៧:៤៥ នាទីយប់

អត្ថបទ៖ វិរបុត្រ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


