Connect with us

កីឡា

អបអរសាទរ! អង់គ្លេស ទទួល​បាន​លេខ ៣ ក្រោយ​ឈ្នះ បារាំង ៦-៤ ក្នុង​ជំនួបស៊ុត​គ្នា​ដូច​ព្យុះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ អង់គ្លេស ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ជើង​ឯក​ពិភព​លោក FIFA World Cup ឆ្នាំ ២០២៦ បន្ទាប់​ពី​បាន​យក​ឈ្នះ បារាំង ដោយ​លទ្ធផល ៦-៤ សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ៣ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កក្កដា ឆ្នាំ ២០២៦។

ក្រុម​អង់គ្លេស​ទទួល​បាន​មេដាយ​សំរិទ្ធ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត និង​បង្កើត​ភាព​រីក​រាយ​យ៉ាង​ខ្លាំង​តាម​រយៈ​គ្រាប់​បាល់​ស៊ុត​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ប្រកួត​វគ្គ​ទី​១ អង់គ្លេស រក​បាន ៤ គ្រាប់​ដោយ​មិន​ឲ្យ​តដៃ​រួច​ឡើយ​ដើម្បី​នាំ​មុខ ៤-០ ដោយ​កីឡាករ ៣ នាក់​ផ្សេង​គ្នា​គឺ Declan Rice នៅនាទី៣ Ezri Konsa នៅ​នាទី​១៨ និងBukayo Saka នៅ​នាទី​៣៧ និង​៤៥+១។

ថ្នាក់​ដឹក​នាំ​ក្រុម​អង់គ្លេស

ចូល​វគ្គ​ទី​២ បារាំង បាន​វាយ​បក​វិញ​ដោយ​រក​បាន ៣ គ្រាប់ ដើម្បី​តាម​ពី​ក្រោយ ៣-៤ ដោយ​​កីឡាករ Kylian Mbappe ពីរ​គ្រាប់​នៅ​នាទី ៤៨ និង ៦៦ និង ១ គ្រាប់​ទៀត​ដោយ​កីឡាករBradley Barcola នៅ​នាទី​៥៤។

កីឡាករ Harry Kane ទទួល​មេដាយ​សំរិទ្ធ

នៅ​មិន​ស្ងប់​ស្ងាត់​គ្រាប់​បាល់​ត្រឹម ៣-៤ ទេ ប៉ុន្តែ​នៅចុង​ម៉ោង​កើត​មាន ៣ គ្រាប់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ អង់គ្លេស ទទួល​បាន​ពិន័យស៊ុត ១១ ម៉ែត្រ​ដែល​កីឡាករ Bukayo Saka ស៊ុត​បាន​សម្រេច​នៅ​នាទី ៨៤ ខណៈ​បារាំង​រក​បាន១​គ្រាប់​ទៀត​ដោយ​កីឡាករ Ousmane Dembele នៅ​នាទី ៩០+៦ ហើយជិត​នឹង​បញ្ចប់​ទៅ​ហើយ​គឺ​នៅ​នាទី​៩០+៨ អង់គ្លេស រក​បាន ១ គ្រាប់​ទៀត​ដោយ​កីឡាករ Jude Bellingham។

កីឡាករ Declan Rice អបអរ​គ្រាប់​បាល់

ចប់​ការ​ប្រកួត អង់គ្លេស ទទួល​បាន​ជ័យជម្នះ​​លើ​បារាំងដោយ​លទ្ធផល ៦-៤ ដើម្បី​ទទួលបាន​ចំណាត់​ថ្នាក់​លេខ ៣ (មេដាយ​សំរិទ្ធ) ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ឆ្នាំ ២០២៦៕

កីឡាករ Bukayo Saka អបអរ​គ្រាប់​បាល់
កីឡាករ Jude Bellingham អបអរ​គ្រាប់​បាល់
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe និង​កីឡាករ Lucas Digne
កីឡាករ Kylian Mbappe និងកីឡាករ Maxence Lacroix
ក្រុម​បារាំង​ជម្រើស ១១ នាក់
ចំនួន​អ្នក​ទស្សនា​ផ្ទាល់​សម្រាប់​ការ​ប្រកួត​ដណ្តើម​លេខ ៣

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម