កីឡា
ផ្លូវការ! AFC ពិន័យថៃ និងឥណ្ឌូណេស៊ី ១៤នាក់រឿងប៉ះទង្គិចគ្នាក្នុងស៊ីហ្គេមនៅកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសពីការដាក់ពិន័យលើកីឡាករ និងក្រុមគ្រូបង្វឹកនៃសហព័ន្ធកីឡាបាល់ទាត់ថៃ និងឥណ្ឌូណេស៊ីហើយ ជុំវិញករណីប៉ះទង្គិចគ្នាវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមបញ្ជីឈ្មោះនៃការដាក់ពិន័យគឺឥណ្ឌូណេស៊ីមានកីឡាករ ៣នាក់ និងក្រុមការងារគ្រូបង្វឹក ៤នាក់ ខណៈថៃមានកីឡាករ ២នាក់ និងក្រុមការងារគ្រូបង្វឹក ៥នាក់ ដែលត្រូវបានពិន័យមិនឲ្យចូលរួមសកម្មភាពប្រកួត និងជាប្រាក់ដែលមានដូចខាងក្រោម៖
កីឡាករ ៣នាក់របស់ឥណ្ឌូណេស៊ី រួមមាន Agung Bagus Fawwazi , Komang Teguh និង Taufany Muslihuddin ត្រូវបានពិន័យមិនចូលលេងនៅលើទីលានចំនួន ៦ប្រកួត និងពិន័យជាប្រាក់ ១ពាន់ដុល្លារអាមេរិក ដូចគ្នា។
ក្រុមការងារគ្រូបង្វឹករបស់ឥណ្ឌូណេស៊ីមាន ៤នាក់ គឺ លោក Tegar Diokta, លោក Ahmad Nizar និងលោក Toid Sarnadi ត្រូវបានពិន័យមិនឲ្យចូលរួមដឹកនាំក្នុងសកម្មភាពលើទីលានចំនួន ៦ប្រកួត និងពិន័យជាប្រាក់ ១ពាន់ដុល្លារអាមេរិកដូចគ្នា ខណៈលោក Sahari Gultom ត្រូវបានពិន័យមិនចូលរួមដឹកនាំក្នុងសកម្មភាពលើទីលានចំនួន ៦ប្រកួត។

ដោយឡែកថៃមានកីឡាករ ២នាក់ត្រូវបានពិន័យ គឺ Soponwit Rakyart និង Chayapipat Supunpasuch ត្រូវបានពិន័យមិនឲ្យចូលលេងចំនួន ៦ប្រកួត និងពិន័យជាប្រាក់ ១ពាន់ដុល្លារអាមេរិកដូចគ្នា។
ក្រុមការងារគ្រូបង្វឹករបស់ថៃមានមាន៥នាក់គឺលោក Pattarawut Wongsriphuek និងលោក Mayeid Mad-Adam ត្រូវបានពិន័យមិនឲ្យដឹកនាំក្នុងសកម្មភាពលើទីលានចំនួន ៦ប្រកួត និងពិន័យជាប្រាក់ ១ពាន់ដុល្លារដូចៗគ្នា។ ៣នាក់ផ្សេងទៀតគឺលោក Purachet Todsanit, Thirapak Prueangna និងលោក Bamrung Boonprom ត្រូវបានពិន័យមិនឲ្យដឹកនាំក្នុងសកម្មភាពលើទីលានចំនួន ៦ប្រកូត។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់ថៃ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបញ្ជាឲ្យបង់ប្រាក់ពិន័យ ១ម៉ឺនដុល្លារអាមេរិក។

ចាំបានថា សមាគមកីឡាបាល់ទាត់ថៃ កាលពីថ្ងៃទី២៣ ខែឧសភា បានដាក់ពិន័យលើមន្ត្រីជំនួយការ និងកីឡាករអាយុក្រោម ២២ឆ្នាំរបស់ខ្លួន ចំនួន ៥រូប បន្ទាប់ពីការស៊ើបអង្កេតរកឃើញពីកំហុសឆ្គងរបស់ពួកគេ។
កាលពីថ្ងៃទី១៦ ខែឧសភា ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាបាល់ទាត់បុរស រវាងថៃ និងឥណ្ឌូណេស៊ី មានការប៉ះទង្គិចគ្នាពីរដង ក្នុងការប្រកួតនោះ។ ការប្រកួតបានបញ្ចប់ទៅដោយក្រុមឥណ្ឌូណេស៊ី ជាម្ចាស់មេដាយមាស ខណៈ ថៃទទួលបានមេដាយប្រាក់៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ