កីឡា
ក្រុម Esports កម្ពុជា ទទួលបានលេខ៣ ព្រឹត្តិការណ៍អាស៊ី IESF Asian Championship
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា សម្រាប់វិញ្ញាសា MLBB ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ប្រកួត IESF Gamers8 Asian Championship ឆ្នាំ២០២៣នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតដែលធ្វើនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី៨ ដល់ទី១៤ ខែកក្កដានេះ មានក្រុមជម្រើសជាតិចំនួន៨ ចូលរួមប្រកួតក្នុងវិញ្ញាសា MLBB។ ចំពោះក្រុមអ្នកចម្បាំងអង្គរ ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល A បានឈ្នះជម្រើសជាតិអារ៉ាប់រួម ដោយលទ្ធផល ២-០ ហើយការប្រកួតទី២ បានចាញ់ម៉ុងហ្គោល់ ០-២ ប៉ុន្តែប្រកួតទី៣បានយកឈ្នះជម្រើសជាតិនេប៉ាល់ ២-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២នៅក្នុងពូល A។
នៅវគ្គខ្វែង Upper Bracket ក្រុមជម្រើសជាតិកម្ពុជាបានចាញ់ដោយលទ្ធផល ០-២ ក្រោមស្នាដៃជម្រើសជាតិ ហ្វីលីពីន។ បន្ទាប់មក ជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះកាហ្សាក់ស្ថាននៅវគ្គ Lower Bracket ដោយលទ្ធផល ២-០ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលវគ្គនេះក្រុមកម្ពុជាបានចាញ់ម៉ុងហ្គោល ១-២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ដោយទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារអាមេរិក។

ចំណែក ហ្វីលីពីនបានក្លាយជាជើងឯក ដោយទទួលបានប្រាក់រង្វាន់ ៧ពាន់ដុល្លារអាមេរិក បន្ទាប់ពីបានយកឈ្នះដោយលទ្ធផល ៣-០ លើម៉ុងហ្គោលី ដែលទទួលបានចំណាត់ថ្នាក់លេខ២ ដែលទទួលបានប្រាក់រង្វាន់ ៣,៥ពាន់ដុល្លារអាមេរិក។
សម្រាប់ព្រឹត្តិការណ៍ប្រកួត IESF Gamers8 Asian Championship ឆ្នាំ២០២៣នេះ គឺជាផ្នែកមួយនៃវគ្គជម្រុះជម្រើសជាតិប្រចាំតំបន់អាស៊ីដើម្បីជ្រើសរើសយក៥ក្រុម ទៅព្រឹត្តិការណ៍ប្រកួតពិភពលោកលើកទី១៥ (15th WE Championship) នៅប្រទេសរ៉ូម៉ានី នាចុងខែសីហាខាងមុខ។
ក្រុមជម្រើសជាតិកម្ពុជាបានកក់កៅអីទៅ 15th WE Championship ដែលស្ថិតក្នុងចំណោមក្រុម៥ មានដូចជា ហ្វីលីពីន ម៉ុងហ្គោលី កាហ្សាក់ស្ថាន និងក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត (លេខ៣ល្អបំផុតនៅវគ្គសន្សំពិន្ទុក្នុងពូល)។

សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជូនកីឡាករ ៥រូប និងគ្រូបង្វឹក ១រូប ដែលដឹកនាំដោយលោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធដើម្បីចូលរួមប្រកួត IESF Gamers8 Asian Championship កាលពីថ្ងៃទី៨ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នៅចុងខែសីហាខាងមុខ ក្រុមជម្រើសជាតិកម្ពុជាអ្នកចម្បាំងអង្គរនឹងធ្វើដំណើរទៅប្រទេសរ៉ូម៉ានី ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកលើកទី១៥៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


