កីឡា
កីឡា Esports កម្ពុជា ចាប់ដៃគូអភិវឌ្ឍនៅសៀមរាប ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ចាប់ដៃគូជាមួយ សមាគមវប្បធម៌ចិន និង ក្រុមហ៊ុនចិន អេជី ថេកណូឡូជី អ៊ិនវេសមិន ដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍។

កាលពីថ្ងៃទីសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន ក្រោមអធិបតីភាពលោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន និង សមាគមវប្បធម៌ចិន នៅភោជនីយដ្ឋាន Premier Palace។

លោក ជា ច័ន្ទបរិបូរណ៍ ថ្លែងក្នុងពិធីថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការចាប់ផ្តើមសហការជាផ្លូវការរវាងអង្គភាពពីរនេះ ដែលមានគោលបំណងដ៏ល្អឥតខ្ចោះក្នុងការជម្រុញ និងអភិវឌ្ឍវិស័យ កីឡាអេឡិចត្រូនិក នៅកម្ពុជា តាមរយៈការចែករំលែកបទពិសោធ សមត្ថភាព និងធនធានចម្បងៗដើម្បីបង្កើតឱកាសថ្មីៗសម្រាប់យុវជនខ្មែរ។

លោកបានបន្ថែមថា មិនត្រឹមអភិវឌ្ឍកីឡាអេឡិចត្រូនិកប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការនេះនឹងរួមចំណែកបម្រើដល់ភ្ញៀវទេសចរបរទេសដែលទៅកម្សាន្តនៅខេត្តសៀមរាប។ ជាពិសេសភ្ញៀវទេសចរចិននៅពេលមកកម្សាន្តនៅខេត្តសៀមរាប ក្រៅពីដើរកម្សាន្តពេលថ្ងៃ ពួកគាត់នឹងកម្សាន្តទីតាំងមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិកនេះ។

គោលបំណងសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិក (Esports) នៅតំបន់អង្គរ ខេត្តសៀមរាប ដោយផ្តោតលើទី១. ការរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងការគ្រប់គ្រងកីឡាអេឡិចត្រូនិក។ ទី២. ការរៀបចំព្រឹត្តិការណ៍បែបវប្បធម៌ និងការប្រកួតប្រជែងកីឡាអេឡិចត្រូនិក។ ទី៣. ការផ្លាស់ប្តូរយុវជន និងអ្នកជំនាញរវាងប្រទេសទាំងពីរ និងទី៤. ការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យា និងការគាំទ្រផ្នែកគ្រប់គ្រង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


