ព័ត៌មានជាតិ
ជនបរទេសពីររូបសរសើរការអភិវឌ្ឍន៍រីកចម្រើនកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា
នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ចូល (Joel) ជានិវត្តជនជាតិសញ្ញាតិអាមេរិកជនបរទេសស្នាក់នៅក្នុងក្រុងកំពត ខេត្តកំពត បានកោតសរសើរចំពោះសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ថាកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេយល់ថា កម្ពុជាជាប្រទេសគួរឲ្យចង់រស់នៅបំផុត បើ ប្រៀបធៀបជាមួយប្រទេសដទៃ។ ហើយពួកគេក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរថា គួរតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន ដើម្បីបន្តភាពល្អប្រសើរទៅថ្ងៃមុខបន្តទៀត។

លោក ចូល (Joel) ជានិវត្តជនសញ្ញាតិអាមេរិក រស់នៅស្រុកខ្មែរជាង២០ឆ្នាំ បានបង្ហាញលើកឡើងហើយមានចំណាប់អារម្មណ៍ និងការយល់ឃើញរបស់ខ្លួនថា ស្រុកខ្មែរមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមល្អ និងការអភិវឌ្ឍន៍រីកចម្រើនឡើងបន្តិចម្តងៗជារៀងរាល់ឆ្នាំ។ លោក ចូល(Joel) បានបញ្ជាក់ថា កម្ពុជាជាប្រទេសគួរឲ្យចង់រស់នៅជាងគេបង្អស់នៅលើពិភពលោក ព្រោះអ្វីៗល្អគ្រប់យ៉ាងល្អប្រសើរ ទាំងទីតាំងភូមិសាស្ត្រ វប្បធម៌រស់នៅ និងស្ថិរភាពសង្គមជាដើម។

ចំណែកលោក ហ្សេនសូ ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងដែលមានទីតាំងនៅទុលមុខមាត់ព្រែកកំពតនៅក្បែរផ្សាត្រី បម្រើម្ហូអាហារខ្មែរ និងអឺរ៉ុប ជាងបួនឆ្នាំមកហើយនោះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ភោជនីយដ្ឋានរបស់លោកទទួលភ្ញៀវទេសចរបរទេស និងពលរដ្ឋខ្មែរច្រើនឡើងវិញហើយ បន្ទាប់ពីជំងឺកូវីដ១៩ ស្ងប់ស្ងាត់ល្អប្រសើរឡើងវិញ ហើយមានវត្តមានភ្ញៀវទេសចរចូលចិត្តមកលេងក្នុងភូមិសាស្ត្រខេត្តកំពត ដោយសារក្រុងកំពត ខេត្តកំពត មានកន្លែងទេសចរណ៍ច្រើនកន្លែង និងមានសុវត្ថិភាពដ៏ល្អ អាចដើរលេងកម្សាន្តនៅពេលយប់ដោយសេរី។ ក្រុងកំពតជាក្រុងមានកត្តានុពលដល់ស្រស់ស្អាតស្ងប់ស្ងាត់ មានមនុស្សច្រើន ហើយគ្មានបទឧក្រិដ្ឋ គឺល្អគ្រប់យ៉ាង។

លោក ហ្សេនសូ ម្ចាស់ភោជនីយដ្ឋានបន្ថែមថា ក្រុងកំពត ខេត្តកំពត រីកចម្រើនជាលំដាប់ ក្នុងនោះមានការរៀបចំកែលម្អសួនច្បារមាត់ព្រែក ការរៀបចំស៊ីហ្គេមកន្លងទៅបានល្អ មានបំពាក់ភ្លើងលម្អ និងអំពូលបំភ្លឺតាមដងផ្លូវនៅតាមដងវិធីផ្សេងៗក្នុងក្រុង។

ចំពោះការបោះឆ្នោតខាងមុខនេះ លោកបានបញ្ជាក់ថា មិនបានដឹងរឿងច្រើនទាក់ទង់និងការងារនយោបាយនោះទេ ប៉ុន្តែពលរដ្ឋខ្មែរគួរតែទៅបោះឆ្នោតទាំងអស់គ្នា លោកគោរពការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរ ហើយថាមានតែពលរដ្ឋខ្មែរខ្លួនឯង ជាអ្នកសម្រេចចិត្តជ្រើសរើសមេដឹកនាំដោយរបស់ខ្លួន។

តាមរបាយការណ៍របស់មន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ខេត្តកំពត មានជនបរទេសស្នាក់រយៈពេលវែង៥៤៩ទីតាំង ស្មើ១៦៥៥នាក់ (ស្រី៣៣០នាក់) មាន៥៤សញ្ជាតិ ចំណែកជនបរទេសស្នាក់នៅរយៈពេលខ្លីនៅតាមសណ្ឋាគារ និងផ្ទះសំណាក់មានចំនួន ១៣២៦៩នាក់ (ស្រី៥២៩៥នាក់់) មាន៥៦សញ្ជាតិ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


