ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមបញ្ជូន រ៉ុកកែត “បិសាចជញ្ជក់ឈាម” ទៅឲ្យ អ៊ុយក្រែន
អាមេរិក គ្រោងប្រកាសកញ្ចប់សព្វាវុធថ្មីក្នុងទំហំទឹកប្រាក ១.៣ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន រួមទាំងយន្តហោះគ្មានមនុស្សបើកអត្តឃាតជាច្រើនប្រភេទ និងប្រព័ន្ធបាញ់រ៉ុកកែត VAMPIRE (បិសាចជញ្ជក់ឈាម) ដែលទើបបង្កើតថ្មីផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។

បើតាមការចេញផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារទី១៨ខែកក្កដា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប, ជំនួយយោធាចុងក្រោយបំផុតនេះ នឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ផលិតដោយក្រុមហ៊ុនម៉ៅការអាវុធអាមេរិក L3Harris, រ៉ុកកែតបិសាចជញ្ជក់ឈាម អាចត្រូវបានបំពាក់នៅលើរថយន្តភាគច្រើន រួមទាំងរថយន្តភីកអាប់ស៊ីវិលផងដែរ។ សព្វាវុធនេះ មានឧបករណ៍ចាប់សញ្ញាគោលដៅ និងឧបករណ៍បាញ់បង្ហោះ ភ្ជាប់ជាមួយឡាស៊ែរចំនួនបួន ហើយអាចបញ្ជាដោយមនុស្សតែម្នាក់ ប្រឆាំងនឹងគោលដៅទាំងនៅលើអាកាស និងដីគោក។
កាលពីឆ្នាំមុន រ៉ុកកែតបិសាចជញ្ជក់ឈាម ត្រូវបានប្រកាសផ្តល់ឲ្យទីក្រុងកៀវក្នុងខែសីហាឆ្នាំមុន ហើយក្រោយមក ក្រុមហ៊ុន L3Harris បញ្ជាក់ថា ខ្លួនបានទទួលកិច្ចសន្យាទំហំទឹកប្រាក់៤០លានដុល្លារអាមេរិក ដើម្បីចែកចាយប្រព័ន្ធនេះចំនួន៤នៅពាក់កណ្តាលឆ្នាំ២០២៣ និង១០ទៀតនៅចុងឆ្នាំនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងកាលពីឆ្នាំមុនមក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្តល់ជំនួយសព្វាវុធឲ្យទីក្រុងកៀវដោយផ្ទាល់ចំនួន៤១.៣ពាន់លានដុល្លារ និងជាង១០ពាន់លានដុល្លារនៅក្រោមកម្មវិធីផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ ប្រកាសឲ្យអឺរ៉ុប ត្រៀមខ្លួនសងលុយអាមេរិក សម្រាប់អាវុធដែលបញ្ជូនទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


