ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសថា គោលបំណងរបស់ខ្លួននៅអ៊ុយក្រែន មិនអាច ចរចាបានឡើយ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានពន្យល់កាលពីថ្ងៃពុធទី១៩ខែកក្កដា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការមិនរកប្រាក់ចំណេញថា គោលបំណងរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនអាចចរចាបានឡើយ។

លោក Lavrov និយាយថា “យើងមិនអាចនិងគ្មានថ្ងៃ បោះបង់គោលដៅដែលត្រូវបានប្រកាសថាជាផ្នែកនៃប្រតិបត្តិការយោធាពិសេសនោះទេ។ ទីក្រុងមូស្គូ បានព្រមានជាច្រើនឆ្នាំមកហើយ ប្រឆាំងនឹងការយកអ៊ុយក្រែន ធ្វើជាការគំរាមកំហែងផ្នែកយោធាដោយផ្ទាល់នៅ មាត់ទ្វាររបស់រុស្ស៊ី។ គេក៏មានផែនការបង្កើតមូលដ្ឋានយោធានៅលើសមុទ្រ Azov និងនៅ Crimea ផងដែរ”។
លោក Lavrov បន្ថែមថា លោកខាងលិចអាចចំណាយពេលជាច្រើនថ្ងៃដើម្បីពិភាក្សាអំពីប្រសិទ្ធភាពនៃការវាយលុករបស់អ៊ុយក្រែន និងរបៀបដែលរុស្ស៊ីកំពុងរារាំង។
ស្របពេលជាមួយគ្នានោះ អ្នកការទូតកំពូលរុស្ស៊ីរូបនេះ បានចង្អុលបង្ហាញថា គ្មានលទ្ធិប្រជាធិបតេយ្យនៅក្នុងអង្គការណាតូទេ មានតែសម្ពាធដោយលាក់គំនួចប៉ុណ្ណោះ។ ដូចគ្នាដែរ សហភាពអឺរ៉ុប បានបោះបង់ចោលការបញ្ចេញយោបល់ និងព្យាយាមបង្ខិតបង្ខំសមាជិកនានាដូចជាហុងគ្រី និងប៉ូឡូញ ដែលបានជំទាស់នឹងការជាន់ឈ្លីតម្លៃនិងប្រពៃណីជាតិ។
គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដោយអះអាងពីគោលបំណងរំដោះតំបន់ Donbass ដែលរងការវាយប្រហារជាប្រចាំពីកងកម្លាំងរបស់ទីក្រុងកៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អង់គ្លេស ចេញការប៉ាន់ស្មាន អំពីតួលេខទាហានរុស្ស៊ី ស្លាប់និងរបួស នៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


