ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត អរគុណពលរដ្ឋនិងជំរុញអ្នកគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានិត បានអះអាងថា គណបក្សប្រជាជនកម្ពុជានៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា និងកាលៈទេសៈធានាសុខដុមរមនាជាតិសាសន៍ និងសាសនា លើកស្ទួយជីវភាពប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ានិត ដែលបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមបានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។
ឯកឧត្តម ហ៊ុន ម៉ានិត ក៏ថ្លែងអំណរគុណដល់ក្រុមការងារគណបក្ស អង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត បម្រើប្រជាជន និងប្រជាពលរដ្ឋទាំងអស់រួមទាំងអ្នកស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ដែលតែងតែគាំទ្រមាគ៌ាដឹកនាំ និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។
ជាថ្មីម្តងទៀត ឯកឧត្តមអំពាវវនាវសូមបងប្អូន អ៊ំពូមីង លោកយាយលោកតា អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


