ព័ត៌មានជាតិ
ប្រតិបត្តិករទេសចរ រំពឹងភ្ញៀវអន្តរជាតិកើនឡើងខ្ពស់ ក្រោយដំណើរការព្រលានយន្ដហោះថ្មីខេត្តសៀមរាប
សៀមរាប៖ ប្រតិបត្តិករ និងអ្នកបម្រើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប ដាក់ក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិ នឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការហោះហើរត្រង់ ពីក្រៅប្រទេសទៅកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ។

លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រង ផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៣ថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកម្រើកជាបណ្ដើរៗហើយ ដោយពួកគេ បានទៅស្វែងរកវត្ថុអនុស្សាវរីយ៍ ស្នាដៃកូនខ្មែរសុទ្ធសាធដែលក់នៅផ្សារនាពេលរាត្រី។ លោកបានបន្ដថា ក្រោយពីប្រទេសកម្ពុជា បានអនុវត្ដជោគជ័យជាច្រើនព្រឹត្ដិការណ៍ រួមមាន បានលុបបំបាត់ជំងឹឆ្លងកូវីដ១៩ ជោគជ័យក្នុងការរៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាពិសេសទៅទៀត ខេត្ដសៀមរាបទទួលបានផ្លូវស្រស់ស្អាតនៅកណ្ដាលក្រុង និងមានព្រលានយន្ដហោះថ្មី ដែលគ្រោងដាក់ឱ្យដំណើរនៅពាក់កណ្ដាលខែតុលាខាងនេះ។
បើតាមលោក អ៊ុន សាវ៉ាន់ ក្រោយពេលដែលដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរនេះ នឹងនាំមកនូវភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ព្រោះកម្ពុជាមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេសតាមរយៈការបង្ហាញការអភិវឌ្ឍរីកចម្រើនរបស់រាជរដ្ឋាភិបាល។ លោកបន្ថែមថា បើសិនរាជរដ្ឋាភិបាលបើកជើងហោះហើរត្រង់មកកាន់ខេត្ដសៀមរាប នឹងធ្វើឱ្យភ្ញៀវទេសចរកាន់មានភាពងាយស្រួល និងចំណាយតិចក្នុងដំណើរការធ្វើទេសចរណ៍។

ដោយឡែកអ្នកលក់វត្ថុអនុវស្សាវរីយ៍មួយរូបទៀត នៅផ្សារផលិតផលកម្ពុជា លោក រើន រ៉ា សង្ឃឹមថា នៅពេលឆាប់ៗខាងមុខនេះ ខេត្ដសៀមរាប នឹងសម្បូរភ្ញៀវទេសចរដូចកាលពីមុនឆ្នាំ២០២៩ដែរ។ ការកើនឡើងនូវអ្នកទេសចរនឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅខេត្ដនេះ កាន់តែប្រសើរឡើង ខណៈដែលប្រជាពលរដ្ឋខេត្តសៀមរាប ០៩ភាគរយ រំពឹងលើវិស័យទេសចរ។
កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ ត្រូវបានរំពឹងថា នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ អ្នកនាំពាក្យបន្ថែមថា ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរជាតិនិងអន្តរជាតិនិងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើងក្នុងមួយសប្ដាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា ពោលសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬ ស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩។

ជាមួយគ្នានេះ ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា វិសាលភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ មានទំហំធំជាងអាកាសយានដ្ឋានចាស់ ដែលអាចទទួលយន្តហោះធុនធ្ងន់-ធំ បានច្រើន ជាពិសេសអាចទទួលបានការហោះហើរដោយត្រង់ពីប្រទេសឆ្ងាយៗ ចូលកមកម្ពុជា កាន់តែកើនឡើង និងអាចមានកំណើនភ្ញៀវទេសចរកាន់តែច្រើនផងដែរ។ លោកស្រី បានគូសបញ្ជាក់ថា អាកាសយានដ្ឋាននេះ នឹងក្លាយជាទ្រព្យដ៏សំខាន់សម្រាប់អនាគតវិស័យទេសកម្ពុជា។

បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) ការអភិវឌ្ឍព្រលានយន្តហោះនេះ នឹងជួយដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិ បង្កើតឱកាសការងារក្នុងស្រុក បង្កើនការផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការ ជាពិសេសបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។
អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


