KPT+
ភរិយាអ្នកនយោបាយអ៊ុយក្រែន ចេញមុខលើទស្សនាវដ្ដី Playboy ក្រោយការវាយប្រហារ
ភរិយារបស់អ្នកនយោបាយអ៊ុយក្រែនម្នាក់ដែលរួចជីវិតពីការប៉ុនប៉ងធ្វើឃាត បានចេញមុខនៅលើគ្របទស្សនាវដ្ដី Playboy ដំបូងបង្អស់ដែលត្រូវបានបោះពុម្ព ចាប់តាំងពីការផ្ទុះសង្គ្រាមរយៈពេលជាង ១៨ ខែ ។

អ្នកស្រី Iryna Bilotserkovets ត្រូវបានគេចាប់ក្នុងការវាយប្រហារជាមួយកូនៗ ៣ នាក់របស់នាង ខណៈកំពុងបើកឡានទៅផ្ទះឆ្លងកាត់សង្កាត់ Kiev ។ ដោយសារតែរបួសខ្លាំងពេកដល់ថ្នាក់បាក់ថ្គាម និងខ្វាក់ភ្នែក បណ្ដាលឲ្យអ្នកស្រីទទួលបានការព្យាបាលសង្គ្រោះបន្ទាន់ជាច្រើនខែ និងវះកាត់កែសម្ផស្សឡើងវិញផងដែរ ។
ភរិយារបស់ជំនួយការលោក Vitali Klitschko អភិបាលក្រុង Kyiv បានក្លាយជានិមិត្តរូបនៃការតស៊ូប្រចាំប្រទេសអ៊ុយក្រែន ក្រោយរួចខ្លួនពីការវាយប្រហារ ។

បន្ទាប់ពីការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Berline Iryna ពណ៌នាពីរូបរាងខ្លួនឯងថា “បាត់ភ្នែកមួយចំហៀង មានបំពង់ចេញពីរាងកាយគ្រប់កន្លែង ក្បាលត្រងោលក្រោយវះកាត់ ។ រាងកាយពោរពេញដោយស្នាមដេរ របួសគ្រប់កន្លែង ខ្ញុំប្រៀបដូចជាខ្មោច Frankenstein ហើយថ្គាមរបស់ខ្ញុំបែកបាក់ដូចមែកឈើ មុខខ្ញុំមិនស្អាតទៀតទេ ប៉ុន្តែខ្លួនប្រាណនៅស្អាតដដែល” ។
ទន្ទឹមនោះ Playboy Ukraine បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តារាម៉ូដែលរូបនេះគឺជាវីរនារីនៅក្នុងទស្សនាវដ្ដីចំណងជើង “Women Stay Strong” របស់ខ្លួន ព្រោះគេចង់បង្ហាញនូវភាពធន់របស់ស្ត្រីអ៊ុយក្រែនដែលរងរបួសក្នុងសង្គ្រាម ប៉ុន្តែចង់រស់រានមានជីវិត ។

បច្ចុប្បន្ននាងកំពុងធ្វើការជាមួយកងកម្លាំងវប្បធម៌របស់អ៊ុយក្រែនដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗសម្រាប់កងទ័ពទៀតផង ៕
ប្រែសម្រួល៖ វារី
ប្រភព៖ dailymail
ចុចអាន៖ Brooke Shields អតីតតួថតឲ្យទស្សនាវដ្ដី Playboy នៅអាយុ ១២ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន