ព័ត៌មានអន្ដរជាតិ
ក្រុមជំនាញស៊ើបអង្កេតប្រភពដើមជំងឺកូវីដដឹកនាំដោយ WHO នឹងទៅទីតាំងណាខ្លះក្នុងទីក្រុងអ៊ូហាន
ក្រុមអ្នកជំនាញដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ស៊ើបអង្កេតប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ បានចាប់ផ្តើមជួបជាមួយក្រុមអ្នកវិទ្យាសាស្ត្រចិននៅថ្ងៃសុក្រនេះ ហើយ WHO បាននិយាយថា ក្រុមនេះគ្រោងនឹងចុះពិនិត្យមន្ទីរពិសោធន៍ ផ្សារ និងមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ។
កាលពីថ្ងៃព្រហស្បតិ៍ក្រុមនេះបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ២ សប្តាហ៍ បន្ទាប់ពីការមកដល់របស់ខ្លួននៅក្នុងប្រទេសចិន បានធ្វើដំណើរទៅសណ្ឋាគារមួយនៅកណ្តាលប្រទេសចិនជាកន្លែងដែលវីរុសដ៏សាហាវនេះបានផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ ។

ក្រុមនេះត្រូវបានគេរំពឹងថានឹងចំណាយពេល ២ សប្តាហ៍ទៀតនៅក្នុងប្រទេសចិន ហើយនឹងទៅមើលទីផ្សារអាហារសមុទ្រជាចំណុចកណ្តាលនៃការផ្ទុះឡើងដំបូងនៃវីរុសកូរ៉ូណា ។ ពួកគេក៏នឹងធ្វើទស្សនកិច្ចនៅវិទ្យាស្ថានវីរុសក្រុងអ៊ូហាន ផងដែរ ។ សម្មតិកម្មមួយដែលត្រូវបានច្រានចោលដោយប្រទេសចិនគឺថាការផ្ទុះឡើងនេះបណ្តាលមកពីការលេចធ្លាយនៅមន្ទីរពិសោធន៍រដ្ឋាភិបាល ។
បេសកកម្មនេះត្រូវបានញាំញីដោយការពន្យាពេល ការព្រួយបារម្ភអំពីការចូលប្រទេសចិន និងការឈ្លោះប្រកែកគ្នារវាងចិន និងសហរដ្ឋអាមេរិកដែលបានចោទប្រកាន់ប្រទេសចិនថាបានលាក់បាំងវិសាលភាពនៃការផ្ទុះដំបូង និងបានរិះគន់លក្ខខណ្ឌនៃដំណើរទស្សនកិច្ចនេះ ខណៈដែលអ្នកជំនាញចិនកំពុងធ្វើការស្រាវជ្រាវនូវដំណាក់កាលដំបូង ។

ក្រុមស៊ើបអង្កេតរបស់ WHO គ្រោងនឹងទៅដល់ទីក្រុង អ៊ូហាន កាលពីដើមខែមករា ហើយការពន្យាពេលនៃដំណើរទស្សនកិច្ចរបស់ប្រទេសចិនបានទាក់ទាញការរិះគន់ជាសាធារណៈដ៏កម្រពីប្រមុខ WHO ដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ថាជាអាយ៉ងប្រទេសចិន ។
ប្រទេសចិនបានជំរុញគំនិតដែលថាវីរុសនេះមាននៅបរទេសមុនពេលវាត្រូវបានគេរកឃើញនៅទីក្រុងអ៊ូហាន ដោយសារព័ត៌មានរដ្ឋបានដកស្រង់វត្តមានរបស់វីរុសលើការវេចខ្ចប់អាហារក្លាស្សេដែលបាននាំចូល និងឯកសារវិទ្យាសាស្ត្រនិយាយថាវាបាននិងកំពុងសាយភាយនៅអឺរ៉ុបក្នុងឆ្នាំ ២០១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក
ចុចអាន ៖ សាច់ញាតិជនរងគ្រោះដោយសារកូវីដ ចង់ជួបអ្នកជំនាញ WHO នៅទីក្រុង អ៊ូហាន ដើម្បីនិយាយការពិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


